ចំពោះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ។
ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។
យោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ចំពោះឯកសារដែលត្រូវមានពេលប្រឡងយកបណ្ណបើកបររួមមាន៖
១.សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា បណ្ណបើកបរប្រភេទ ក មានតម្លៃ ២០,០០០រៀល និងប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០,០០០រៀល ។ឯកសារចាំបាច់ចំពោះពលរដ្ឋខ្មែរ ក្នុងការប្រឡងយកបណ្ណបើកបរប្តូរនិងពន្យាសុពលភាពរួមមាន ៖
២.ឯកសារចាំបាច់ចំពោះជនបរទេសដែលចង់ប្រឡងយកបណ្ណបើកបររបស់ប្រទេសកម្ពុជាវិញរួមមាន ៖
- លិខិតឆ្លងដែន
- ទិដ្ឋាការដែលមានសុពភាព
- លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
- រូបថត ៤គុណ៦ ផ្ទៃពណ៍ស ចំនួន ៣ សន្លឹក
- លិខិតបញ្ជាក់កាយសម្បទា
- បណ្ណបើកបររបស់ជាតិខ្លួនដែលមានសុពលភាពក្នុងករណីមិនមែនជាភាសាអង់គ្លេស ឬបារាំងត្រូវបកប្រែជាភាសាអង់គ្លេសឬខ្មែរពីស្ថានទូតនៃប្រទេសរបស់ខ្លួន (សម្រាប់ប្តូរបណ្ណបើកបរ)
- តម្លៃសេវាប្តូរបណ្ណបើកបរ ១២០,០០០រៀល
អត្ថបទដោយ៖សម្បត្តិ សុខឡាង