មានបុគ្គលិកជាង១៨០០នាក់ អ្នកឧកញ៉ា គួច ម៉េងលី បង្ហើបពីរូបមន្តធំ៣ រក្សាបានបុគ្គលិកទ្រព្យ
Kan DaraMAY 29 2023582 views

និយាយដល់គ្រឹះស្ថានអប់រំ ដែលមានកេរ្ត៍ឈ្មោះបោះសំឡេង គេមិនភ្លេចទេនូវសាលារៀនអន្តរទ្វីបអាមេរិកកាំង ដែលមានអ្នកឧកញ៉ាវេជ្ជបណ្ឌិតគួចម៉េងលី ជាស្ថាបនិក។ ជាពាណិជ្ជកររកស៊ីក្នុងវិស័យអប់រំនិងសុខាភិបាល ដែលបានពង្រីកសាខាប្រៀបដូចសំបុកពីងពាងនៅស្រុកខ្មែរ អ្នកឧកញ៉ាតែងតែបញ្ជាក់ថាអាជីវកម្មរឹងមាំតែងមានបុគ្គលិកល្អគឺជាស្នូល ហើយដើម្បីបានបុគ្គលិកល្អ អ្នកជំនួញចាស់វស្សារូបនេះតែងដើរតាមចក្ខុវិស័យ១គឺ “ផ្តល់សេវាកម្មបុគ្គលិកឱ្យល្អ សេវាកម្មដែលបុគ្គលិកឱ្យទៅភ្ញៀវនឹងកាន់តែល្អ”។

ផ្តើមដំបូង​សាលាមានសិស្សត្រឹម៤ បុគ្គលិក៤នាក់ប៉ុណ្ណោះ ប៉ុន្តែងាកមកដល់បច្ចុប្បន្ននេះសាលាមានបុគ្គលិកជាង១៨០០នាក់ហើយខណៈបុគ្គលិកខ្លះនៅធ្វើការរហូតមកតាំងពីសាលាបើកដំបូង។ ថ្លែង​ប្រាប់ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia គោលការណ៍រក្សាបុគ្គលិកបង្កើនភ្ញៀវនេះអាចដើរទៅបានយ៉ាងរលូនអាស្រ័យទៅបានដោយសាររូបមន្ត៣៖

ទី១ធ្វើការដោយ​មិនប្រកាន់វណ្ណៈ៖ ពោលគឺបុគ្គលិកចាប់តាំងពីច្រកទ្វារចូលរហូតដល់ជាន់ខាងលើគឺស្មើគ្នាទាំងអស់រាប់ចាប់តាំងពីពូសន្តិសុខនិងអ៊ីអនា​ម័យគឺសុទ្ធសឹងតែជាលោកគ្រូអ្នកគ្រូ សូម្បីតែអ្នកឧកញ៉ាខ្លួនឯងផ្ទាល់ក៏មិនអនុញ្ញាតឱ្យបុគ្គលិកហៅងារជាអ្នកឧកញ៉ាដើម្បីធ្វើការជាមួយលោកដែរ។  

ទី២យកចិត្តទុក្ខដាក់ការពារ៖ សេវាកម្មត្រជាក់ចិត្តទៅលើបុគ្គលិក អ្នកឧកញ៉ាបានលើកឧទាហរណ៍ថាមានបុគ្គលិកខ្លះអាចឱ្យកូនរៀនដោយឥតបង់ថ្លៃ ​​ មានការការពារតាំងពីថ្នាក់ក្រោមដល់ខាងលើ​រ៉ាប់រងគ្រប់យ៉ាងលើបុគ្គលិកដូចគ្រួសារ ដូច្នេះហើយបុគ្គលិកនឹងប្រែងប្រែងមើលថែអាជីវកម្មយើងដូចជាអាជីវកម្មរបស់ឪពុកម្តាយគាត់ដែរ។

ទី៣សុខមាលភាពនិងបរិស្ថាន៖ ផ្លូវចិត្តបុគ្គលិកនិងបរិយាយកាសជុំវិញគឺជាកត្តាមួយសំខាន់ក្នុងចំណាមការគ្រប់គ្រងបុគ្គលិក ដោយធ្វើឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ មានភាពស្និតស្នាលដោយ អប់រំអំពីសុខភាព​ ​របៀបធ្វើការនិង ការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកជាដើម។

គួររំលឹកថាអាជីវកម្មអ្នកឧកញ៉ាដែលមានអាយុកាលជាង២០ឆ្នាំនេះ លោកមានទុនមកចាប់ផ្តើមគឺតិចតួចណាស់ពោលមានត្រឹម១០០០ដុល្លារប៉ុណ្ណោះ ពេលលោកចេញពីស្រុកអាមេរិកមក តែដោយសារមានការជ្រោមជ្រែងពីសាច់ញាតិបងប្អូន និងការប្រឹងប្រែងរបស់បុគ្គលិក ទើបក្រុមហ៊ុនអាចរីកចម្រើនមកទល់សព្វថ្ងៃនេះនិងអាចឡើងទៅកម្រិត IPO( ទីផ្សារភាគហ៊ុន ) បាន។ ជាការពិតណាស់វិស័យអប់រំគឺជាការរកស៊ីលក់សេវាកម្ម ដូច្នេះដើម្បីឱ្យសេវាកម្មរបស់យើងត្រូវថែទាំបុគ្គលិកដែលជាអ្នកផ្ដល់សេវាកម្មឱ្យភ្ញៀវដូចអ្នកឧកញ៉ាបានគូសបញ្ជាក់ពីខាងដើមមក៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia