សោកស្តាយ! ថៅកែធំរបស់ណាហ្គា បានទទួលម.រណភាពហើយ ក្នុងវ័យ ៧៥ឆ្នាំ
Kan DaraDECEMBER 11 202314.7 K views

មហាសេដ្ឋីកាស៊ីណូ Tan Sri Dr Chen Lip Keong ដែលជាស្ថាបនិក ម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ NagaCorp Ltd បានទទួលមរណភាពក្នុងជន្មាយុ ៧៥ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន Nanyang Siang Pau ចុះផ្សាយនាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

 

សស

 

ប្រភពដដែលបានរាយការណ៍ថា លោក Chen បានទទួលមរណភាពនៅសហរដ្ឋអាមេរិក ប៉ុន្តែចំពោះមូលហេតុនៃការស្លាប់របស់គាត់ពុំទាន់ដឹងនៅឡើយទេ។ យ៉ាងណាមិញ មហាសេដ្ឋីរូបនេះធ្លាប់បានទទួលរងការវាយប្រហារធ្ងន់ធ្ងរពីជំងឺដាច់សរសៃឈាមខួរក្បាលកាលពី១០ឆ្នាំមុន។

 

សសស

 

គួរជម្រាបផងដែរថា នៅក្នុងបញ្ជីអ្នកមានបំផុតទាំង៥០ របស់ Forbes Malaysia សម្រាប់ឆ្នាំ២០២៣ លោក Tan Sri Dr Chen Lip Keong គឺជាអ្នកមានបំផុតទី៧ នៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិប្រមាណ ២.៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia