ស៊ីកន្លះលីត្រ! តស់មកស្គាល់ឡាន plug-in hybrid ១ម៉ូដែល ជិះ១០០Km ស៊ីកន្លះលីត្រ ខណៈយីហោនេះក៏មាននៅខ្មែរដែរ
នារី AUTOMAY 27 20248 K views

រថយន្តលក្ខណៈគ្រួសារ ប្រភេទ plug-in hybrid ស៊េរីខ្ពស់ រូបរាងស្អាត បើប្រាប់ថាជិះ១០០គីឡូ ស៊ីមិនដល់១លីត្រ តើប្រិយមិត្តជឿទេ? នេះជារថយន្ត Dongfeng Aeolus L7 ប្រភេទ SUV ចេញលក់ជាផ្លូវការនៅក្នុងប្រទេសចិនហើយខណៈតម្លៃចាប់ពី ១៧,៨០០ ដុល្លារឡើងទៅប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន។

១

យោងតាមការចុះផ្សាយរបស់សារពត៌មានចិន CAR NEWS CHINA កាលពីកន្លងទៅនេះបានឱ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមីនា យីហោ Aeolus របស់ Dongfeng បានដាក់បង្ហាញរថយន្ត SUV កូនកាត់ Plug-in hybrid ដំបូងរបស់ខ្លួនដែលមានឈ្មោះថា L7 ជាផ្លូវការជាមួយតម្លៃចន្លោះចាប់ពី ១៧,៨០០ដុល្លារ ទៅ ២១,៧០០ ដុល្លារ នៅក្នុងប្រទេសចិន។​

២

៣

ខាងក្រោមនេះជាចំណុចពិសេសៗជាច្រើនរបស់រថយន្ត Dongfeng Aeolus L7។ ដោយក្នុងនោះរួមមាន៖

  • Dongfeng Aeolus L7 ជាប្រភេទ រថយន្ត SUV ខ្នាតតូច មានប្រវែងតួខ្លួនសរុប ៤ ៦៧០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម។
  • ប្រើប្រាស់ប្រព័ន្ធ Mach plug-in hybrid ជាមួយនឹងម៉ាស៊ីន 5T និងម៉ូទ័រអេឡិចត្រិច ដែលផ្តល់នូវទិន្នផលរួមបញ្ចូលគ្នា ២៦៥ kW (កម្លាំងសេះ៣៥៥) និងកម្លាំងបង្វិល ៦១៥ Nm។

៥

៦

  • វាត្រូវបានផ្សំជាមួយនឹងថាមពលថ្ម ៣០.៣២ kWh ដែលអាចជំរុញថាមពលអគ្គិសនីបានចម្ងាយ ២០៥ គីឡូម៉ែត្រ
  • សាកថ្មល្បឿនលឿនអាចសាកបានពី ៣០ភាគរយ ទៅ ៨០ភាគរយ ក្នុងរយៈពេលត្រឹមតែ ២៦ នាទីប៉ុណ្ណោះ។​

៧

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia