លោក Donald Trump សន្យាធ្វើរឿង១នេះឱ្យ មហាសេដ្ឋី Elon Musk បើសិនជាលោកជាប់ឆ្នោត
Ping Chou EngOCTOBER 16 2024186 views

សហរដ្ឋអាមេរិកនឹងមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនោះលោក Donald Trump ដែលជាបេក្ខភាពឈរឈ្មោះមួយរូប បានប្រកាសក្តែងៗ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត​​ ឯរដ្ឋ Pennsylvania ថាលោក​នឹងផ្តល់តំណែងមួយ ក្នុងជួររដ្ឋាភិបាលឱ្យទៅមហាសេដ្ឋី Elon Musk បើលោកជាប់ឆ្នោត។

 

Skynews Elon Musk Donald Trump 6707800

 

ថ្លែងក្នុងបទសម្ភាសន៍Fox Business លោក Trump បានគូសបញ្ជាក់លាយសំណើចតិចៗថា លោកនឹងផ្តល់តំណែងមួយឱ្យ Elon Musk នៅក្នុងជួររដ្ឋាភិបាលរបស់លោកជា “លេខាធិការកាត់បន្ថយការចំណាយ” ដែលគាត់បានដាក់ឈ្មោះឱ្យថាជា "អ្នកជំនួញដ៏អស្ចារ្យ" និងជា "អ្នកកាត់បន្ថយការចំណាយដ៏​បុិនប្រសព្វ ដែលមិនធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម" ។

 

លើសពីនេះ លោក Donald Trump ក៏បានបន្ថែមថា នៅក្នុងរដ្ឋាភិបាលរបស់លោកៗនឹងគាំទ្រ បេសសកម្ម និងជួយជ្រោមជ្រែង​ គម្រោងទៅកាន់ភពអង្គាររបស់មហាសេដ្ឋី ​Elon Musk ហើយបង្កើតអង្កការអវកាសដាច់ដោយឡែកមួយសម្រាប់ Elon គ្រប់គ្រង ក្រោមរដ្ឋាភិបាលអាមេរិក ឱ្យបានមុនពេលលោកដាច់អាណត្តិ ដើម្បីជំរុញឱ្យអាមេរិកក្លាយជាមហាអំណាចអវកាស៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia