កូនបំណុលចេះតែលើកថ្ងៃ មិនព្រមសងលុយ មេធាវីប្រាប់រឿងធំៗ៣ អ្នកត្រូវធ្វើ បើចង់បានលុយមកវិញ
Toeuy HongAUGUST 28 20251.6 K views

 មានមនុស្សមិនតិចទេ ដែលឲ្យលុយគេខ្ចីប៉ុន្ដែ អ្នកខ្ចីលុយចេះតែគេចវេស ចេះតែសុំលើកថ្ងៃមិនព្រមសងលុយតាមពេលវេលាដែលបានកំណត់ ហើយម្ចាស់ក៏មិនដឹងធ្វើដូចម្ដេចទើបកូនបំណូលចូលខ្លួនមកសងលុយតាមអ្វីដេលបានសន្យាពេលខ្ចីលុយ។ 

 

ជុំវិញបញ្ហាកូនបំណុលចេះតែលើកថ្ងៃមិនព្រមសងលុយនេះដែរនៅក្នុងកម្មវិធី” ៣សំណួរ”របស់គណៈមេធាវីនៃព្រោះរាជាណាចក្រកម្ពុជា លោកស្រី ទេព បូផល ដែលជាមេធាវីនិងជាសមាជិកនៃរបស់គណៈមេធាវីនៃព្រោះរាជាណាចក្រកម្ពុជាបានលើកឡើងថាប្រសិនបើកូនបំណុលមិនសងបំណុលតាមពេលកំណត់ ម្ចាស់បំណុលអាចធ្វើរឿងដូចខាងក្រោមនេះ។

 

. ដាស់តឿនកូនបំណុល៖ អ្នកអាចដាស់តឿនកូនបំណុលក៏ដូចជារំលឹកកូនបំណុលពីការខ្ចីប្រាក់និងឲ្យពួកគាត់សងប្រាក់ទៅតាមពេលវេលាដែលបានកំណត់។

 

. ចរចាជាមួយកូនបំណុល៖ ថ្វីត្បិតតែអ្នកជាម្ចាស់បំណុលពិតមែន តែបើកូនបំណុលមិនសងលុយតាមពេលវេលាកំណត់ អ្នកអាចជួបពិភាក្សានិងចរចាជាមួយកូនបំណុលដើម្បីរកដំណោះស្រាយល្អហើយអ្នកឆាប់បានលុយត្រលប់មកវិញ។

 

 ឧទាហរណ៍ បើកូនបំណុលមិនអាចបង់សងក្នុងចំនួនច្រើនប្រចាំខែ អ្នកអាចបន្ថយឲ្យពួកគាត់បង់ប្រចាំខែតិចជាងមុន។ ធ្វើដូចនេះ អ្នកនឹងទទួលប្រាក់មកវិញខ្លះប្រចាំខែហើយកូនបំណុលក៏បានធូរស្រាលពីការបង់សងប្រចាំខែផងដែរ។

 

. ប្ដឹងទៅតុលាការ៖ នេះគឺជាជម្រើសចុងក្រោយប្រសិនបើម្ចាស់បំណុលនិងកូនបំណុលមិនអាចរកដំណោះស្រាយ ហើយកូនបំណុលចេះតែគេចវេសមិនព្រមសងនោះ ម្ចាស់បំណុលអាចប្ដឹងទៅតុលាការ។ ពេលម្ចាស់បំណុលប្ដឹងទៅតុលាការ ម្ចាស់បំណុលអាចទាមទារប្រាក់ដើម អាចទាមទារការប្រាក់ប្រសិនបើការខ្ចីមានភ្ជាប់ជាមួយការប្រាក់ ហើយម្ចាស់បំណុលក៏អាចទាមទារការប្រាក់យឺតយ៉ាវផងដែរ។

 

នៅក្នុងករណីម្ចាស់បំណុលបានឈ្នះក្ដី ម្ចាស់បំណុលអាចដាក់ពាក្យសុំឲ្យតុលាការរឹបអូសទ្រ​ព្យសម្បត្តិណាមួយរបស់កូនបំណុលដើម្បីលក់ឡៃឡុងហើយប្រាក់ដែលបានពីការលក់នោះយកមកសងម្ចាស់បំណុល។ ចង់ដឹងពីរបៀបប្ដឹងអ្នកខ្ចីប្រាក់មិនសង អាចចុចមើលនៅទីនេះ។

 

គួរបញ្ជាក់ផងដែរថាជារួមមិនមានការបង្ខំលើរូបរាងកាយទៅលើកូនបំណុលដែលខ្ចីប្រាក់មិនសងនេះទេ។ ហើយទាក់ទងនឹងការខ្ចីប្រាក់នេះ ប្រសិនបើយើងអត់មានលុយសងទេមិនមានទោសទាន់ដល់ថ្នាក់ជាប់ពន្ធធនាគាដែរ ប៉ុន្ដែបើអ្នកចេញសែកស្អុយទើបប្រឈមនឹងទោសទាន់៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia