យោងតាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ដើម្បីជាការលើកកម្ពស់ការកសាងសមត្ថភាពជំនាញឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ដែលកន្លងមក កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន 250នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថល និងដោយពិនិត្យឃើញពីភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍ ព្រមទាំងដើម្បីផ្តល់ឱកាសដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋនិងឯកជន និងសាធារណជន ឱ្យទទួលបាននូវចំណេះដឹងនិងការពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញបច្ចេកវិទ្យាឌីជីថល កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គ្រោងនឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងនៅឆ្នាំ២០២៣ លើជំនាញឌីជីថល ក្នុងនោះរួមមាន៖
គួរបញ្ជាក់ផងដែរថា ចំពោះព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងជូនដំណឹងជាបន្តបន្ទាប់នាពេលខាងមុខទៀត អាស្រ័យហេតុនេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍លើអាហារូបករណ៍ជំនាញ Digital នេះ សូមធ្វើការត្រៀមខ្លួននិងរង់ចាំតាមដានព័ត៌មានជាបន្តទៀត៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង