ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥៖ ធនាគារ ឌីជីប៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញ ថ្មីៗនេះបានដាក់ដំណើរការនូវ ផលិតផល ថ្មីដ៏អស្ចារ្យ និងដែលមិនធ្លាប់មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺ គណនីបញ្ញើសន្សំសម្រាប់រួមចំណែកជួយ លើការងារទំនួលខុសត្រូវសង្គមជាតិ Corporate Social Responsibility (CSR)។ គណនីបញ្ញើសន្សំថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់អតិថិជន និងសប្បុរសជនដែលមានបំណងចង់បរិច្ចាគ ថវិការជួយដល់សង្គមជាតិ ប៉ុន្តែ មិនមានពេលគ្រប់គ្រាន់ក្នុងការចូលរួមឬធ្វើកិច្ចការទាំងអស់នេះដោយខ្លួនឯង។
ជាមួយនឹងគណនីបញ្ញើសន្សំ សម្រាប់រួមចំណែកជួយដល់ការងារទំនួលខុសត្រូវសង្គមជាតិនេះ លោកអ្នកអាចចូលរួមជួយសង្គមជាតិបានកាន់តែងាយស្រួល ចំណេញពេលវេលា និងមិនចំណាយថវិការផ្ទាល់ខ្លួនក្នុងការធ្វើកិច្ចការទាំងនោះទៀតឡើយដោយគ្រាន់តែ បើកគណនីសន្សំថ្មីនេះនៅគ្រប់សាខាទាំងអស់របស់ធនាគារ ឌីជីប៊ី ដែលនៅជិតលោកអ្នកបំផុតប៉ុណ្ណោះ។ លោកអ្នកនឹងទទួលបានអត្រាការប្រាក់បន្ថែមរហូតដល់ ០,៥០% ដោយស្វ័យប្រវត្តបន្ថែមពីលើអត្រាការប្រាក់ខ្ពស់ជាងគេ ៣% ផងដែរ ហើយរាល់អត្រាបន្ថែម ០,៥០% នេះធនាគារ និងធ្វើការបរិចា្ចគដល់ កិច្ចការទំនួលខុសត្រូវសង្គមជាតិតាមរយៈសសរស្តម្ភទាំង ០៤ របស់ ធនាគារ ឌីជីប៊ី ដោយស្វ័យប្រវត្តរួមមាន៖ គាំទ្រមន្ទីរពេទ្យកុមារ បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការថែទាំបរិស្ថាន និងការកសាងវត្តអារាម ។
លោក Kim Pan Seung ប្រធាននាយកប្រតិបត្តិ នៃធនាគារ ឌីជីប៊ី បានមានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមក្នុងការ បង្កើតគណនីបញ្ញើសន្សំនេះឡើង វាជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបរបស់ធនាគារ ឌីជីប៊ី លើការងារទំនួលខុសត្រូវសង្គម (CSR) គឺស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល និងចក្ខុវិស័យរបស់សាធារណៈជនក្នុងការចូលរួមអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ រយៈពេលជាច្រើនឆ្នាំមកនេះយើង បានបន្តចូលរួមយ៉ាងសកម្មជាមួយសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គមផ្សេងៗជាច្រើនទៀតដូចជា៖ ការលើកកម្ពស់វិស័យអប់រំ សុខុមាលភាពកុមារ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សហគមន៍នានា។”
អំពីធនាគារ ឌីជីប៊ី
ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជ ដែលមានកម្មសិទ្ធិកាន់កាប់ភាគហ៊ុន ១០០% នៃធនាគារ iM ដែលជាធនាគារដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ ២០២០ ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ ឌីជីប៊ី ភីអិលស៊ី។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត អេធីអឹម ប័ណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ផ្សេងៗទៀត។