ក្រុមហ៊ុន Dell បញ្ឈប់ការផលិតផលិតផលរបស់ខ្លួនទាំងស្រុងនៅរុស្ស៊ីបន្ទាប់ពីការបិទការិយាល័យនៅខែសីហាកន្លងទៅ
Bunthoeun KoemAUGUST 28 2022283 views

ក្រុមហ៊ុន Dell Technologies Inc បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ឈប់ការផលិតនៅក្នុងប្រទេសរុស្ស៊ីទាំងស្រុង បន្ទាប់ពីបិទការិយាល័យរបស់ខ្លួននៅពាក់កណ្តាលខែសីហា ឆ្នាំ ២០២២ នេះ។

បើតាមចេញផ្សាយរបស់សារព័ត៌ REUTERS បានចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុនកុំព្យូទ័រអាមេរិក ដែលជាអ្នកផ្គត់ផ្គង់ server ដ៏សំខាន់នៅក្នុងប្រទេសរុស្ស៊ីនេះ បានចេញសេចក្ដីប្រកាសថា ខ្លួនបានផ្អាកការលក់នៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ីតាំងពីខែកុម្ភៈ មកម្ល៉េះ និងបានបន្ថែមថា ក្រុមហ៊ុននឹងតាមដានស្ថានភាពប្រទេសទាំងពីរនេះបន្តទៀតដើម្បីកំណត់ជំហានបន្ទាប់។

ក្នុងនោះដែរអ្នកនាំពាក្យរបស់ក្រុមហ៊ុន Dell បាននិយាយថា នៅពាក់កណ្តាលខែសីហា យើងបានបិទការិយាល័យរបស់យើង និងបញ្ឈប់ប្រតិបត្តិការនៅរុស្ស៊ីទាំងអស់ហើយ។ បើត្រឡប់ទៅខែកុម្ភៈ វិញយើងបានសម្រេចចិត្តឈប់លក់ផលិតផលរបស់យើងក៏ដូចជា សេវាកម្មផ្សេងៗ នៅក្នុងប្រទេសនេះយូរមកហើយ"

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងឧស្សាហកម្មរុស្ស៊ីបានឱ្យដឹងថា អ្នកស្រាវជ្រាវ និងកម្មករជាច្រើនដែលធ្វើការឱ្យក្រុមហ៊ុន Dell ក្នុងប្រទេសរុស្ស៊ីត្រូវបានផ្តល់ការងារថ្មីរួចហើយ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាក្រុមហ៊ុននេះកំពុងធ្វើការដកខ្លួនចេញទាំងស្រុង៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia