លោក Daniel ប្រាប់ឱ្យសួរខ្លួនឯង១សំណួរនេះមុនពេលចូលគេង ជួយឲ្យសម្រេចគោលដៅលឿនបំផុត
Kan DaraFEBRUARY 13 2023525 views

“កំពុងខ្វះគំនិត អាចគេងស្រួល ហូបឆ្ងាញ់ កំពុងដើរដល់បន្ទាត់ក្រហម!” មនុស្សជោគជ័យមិនមែនមានតម្លៃត្រឹមទ្រព្យសម្បត្តិ តែឋិតត្រង់សេរីភាពនៃគំនិត គោលដៅចុងក្រោយនៃជីវិត ពេញចិត្តនូវក្តីប្រាថ្នាជារបស់ខ្លួន។ មិនមែនជារឿងចម្លែកទេដែលមនុស្សត្រូវចូលគេង ប៉ុន្តែវាប្លែកបំផុត នៅពេលយើងមិនដឹងថាខ្លួនចង់សម្រេចគោលដៅអ្វីត្រូវការអ្វីឱ្យប្រាកដ។

ពាក់ព័ន្ធនឹងប្រធានបទខាងលើ មហាសេដ្ឋី Daniel Lubetzky ជាសហគ្រិនជើងចាស់ ស្ថាបនិកក្រុមហ៊ុនឧស្សាហកម្មចំណីអាហារ KIND តម្លៃ២ពាន់លានដុល្លារ ដ៏ធំមួយរបស់អាមេរិក បានចែករំលែកគំនិតថាភាពជាសហគ្រិនរបស់គាត់ជិត២០ឆ្នាំមកនេះ។ បើសួរគាត់ថាអ្វីទៅជារូបមន្តនៃភាពជោគជ័យ គឺលោកឆ្លើយថាដោយសារបុព្វហេតុនៃពាក្យថា​"ហេតុអ្វី?" ដូច្នេះមុនពេលចូលដេកចូរបិទភ្នែកហើយសួរខ្លួនឯងថា “តើខ្ញុំចង់បានអ្វី? អ្វីសំខាន់សម្រាប់ខ្ញុំ? តើមុននឹងខ្ញុំលែងមានវត្តមានលើលោកនេះ តើខ្ញុំចង់សម្រេចអ្វី? ព្រោះលោកជឿថាការសួរសំណួរបែបនេះ​​ជារបៀបបង្ហាត់ខួរក្បាល​ឱ្យត្រៀមខ្លួនរួចរាល់ជានិច្ច មុនពេលកិច្ចការអ្វីមួយចូលមកដល់។

តាមរយៈការសួរសំណួរនេះផងដែរជំហានទី១ លោកបានបញ្ជាក់ថា “ត្រូវបិទទូរស័ព្ទ កំព្យូទ័រនិងគ្រឿងអេឡិចត្រូនិកមួយរយៈសិន ព្រោះមនុស្សដែលអ្នកត្រូវភ្ជាប់ទំនាក់ទំន​ងជាមួយដំបូងគេគឺ ខ្លួនឯង ចូរសួរសំណួរមកកាន់ខ្លួនឯង វាយតម្លៃឆ្លុះបញ្ជាំងខ្លួនឯងពីគំនិតដែលមានក្នុងខួរក្បាល និងជំនឿជាក់ផ្ទាល់ខ្លួន ហើយបន្ទាប់មកធ្វើសកម្មភាពលើគោលដៅដែលបានកំណត់ទុក ម្យ៉ាងវិញទៀតអ្នកនឹងមានទិន្នន័យគ្រប់គ្រាន់ក្នុងការសម្រេចចិត្តលើរឿងអ្វីមួយបានច្បាស់លាស់​និងមានទិសដៅវែងឆ្ងាយ”។

ជាចុងក្រោយលោក Lubetzky បានបន្ថែមថា “មធ្យោបាយដ៏ល្អបំផុតក្នុងការពង្រឹងការគិតរបស់អ្នក និងកំណត់ខ្លួនឯងឱ្យទទួលបានជោគជ័យគឺត្រូវចង់ដឹងចង់ឃើញ រលាស់ខ្លួនជាអ្នកជំនាញណាមួយដែលអ្នកចង់ទៅដល់ ដាក់ខ្លួននៅជាមួយមនុស្សឆ្លាតជាសញ្ញាប្រាប់ថាអ្នកជាមនុស្សឆ្លាត” ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia