ក្រុមហ៊ុនផលិតចែកចាយ និងបម្រើសេវាកម្មយន្តហោះចំនួន ២ បង្ហាញបំណងបើកអាជីវកម្មនៅកម្ពុជា
Bunthoeun KoemJANUARY 9 2025117 views

ក្រុម Heli-Eastern និង Amber Aviation Limited ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ីនជិន ប្រទេសចិន បានបង្ហាញបំណងចង់មកធ្វើពាណិជ្ជកម្មនៅកម្ពុជានាពេលខាងមុខ និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជាលើសេវាហោះហើរឯកជន។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម។ 

 

472974012 1000314092126413 2805624441517162527 N

 

ប្រភពដដែលបញ្ជាក់ថា បំណងនៃការបើកអាជីវកម្មនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនទាំងពីរខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសដែលលោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះទស្សនកិច្ចក្នុងក្រុមហ៊ុនទាំងពីរ ដើម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្ម។

 

សូមជម្រាបជូនថា ក្រុមហ៊ុន Heli-Eastern ជាក្រុមហ៊ុនផលិត ចែកចាយយន្តហោះ Drove ខ្នាតតូច សម្រាប់បម្រើដល់វិស័យដឹកជញ្ជូនក្នុងទីក្រុង និងសម្រាប់បម្រើការងារកសិកម្ម ព្រមទាំងធ្វើអាជីវកម្មបម្រើសេវាហោះហើរយន្តហោះ Helicoper ក្នុងតំបន់ Great Bay Areaម(Guangdong-Hong Kong-Macao Great Bay Area)។ ដោយឡែក ក្រុមហ៊ុន Amber Aviation Limited ជាក្រុមហ៊ុនបម្រើសេវាហោះហើរយន្តហោះ Private Jet សម្រាប់ការធ្វើដំណើរនៅក្នុងតំបន់អាស៊ានផងដែរ៕

 

473009898 1000314098793079 2037987603803762430 N

473066829 1000314112126411 1378918176518651560 N

472944060 1000314088793080 1229412371804552958 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia