ក្រុមហ៊ុន Dahua សហការជាមួយក្រុមហ៊ុន King Laptop ដើម្បីបញ្ចេញផលិតផលថ្មីដល់តំណាងចែកចាយ

កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Dahua Technology Cambodia បានរៀបចំកម្មវិធីដ៏ធំ១ គឺបញ្ចេញផលិតផលតាហ័រ “Year End RoadShow” ទៅដល់តំណាងចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយកម្មវិធីដ៏អធឹកអធមមួយនេះបានប្រព្រឹត្តិនៅណាហ្គាវើលដ៍សួនសម្តេចតេជាហ៊ុន សែន ។

ជាក់ស្តែងនាពេលថ្មីៗនេះ ក្រុមហ៊ុន King Laptop បានសហការជាមួយក្រុមហ៊ុន Dahua ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយគឺមានការដាក់តាំងបង្ហាញនៅផលិតផលថ្មីៗរបស់ខ្លួនជាច្រើន ដោយមានឧបករណ៍អេឡិចត្រូនិក គ្រឿងកុំព្យូទ័រ និងម៉ូនីទ័រ ព្រមទាំងមានការបង្ហាញកាមេរ៉ាសុវត្ថិភាពដ៏ធំផងដែរ។

6

លោកស្រី ប៊ុន ថានី ដែលជាអគ្គនាយកក្រុមហ៊ុន King Laptop បានមានប្រសាសន៍ថា មូលហេតុដែលនាំឱ្យក្រុមហ៊ុន Dahua និងក្រុមហ៊ុន King Laptop បានសម្រេចរៀបចំនៅព្រឹត្តិការណ៍នេះឡើងមក គឺដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានជួយជម្រុញការលក់ផលិតផលប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន Dahua កាលពីកន្លងមក។

5

ម្យ៉ាងទៀត ក្រុមហ៊ុនទាំង២ ក៏ចង់រៀបចំឱ្យមានជួបជុំគ្នារវាងដៃគូទាំងអស់ ឬតំណាងចែកចាយដើម្បីចែករំលែកនូវបទពិសោធន៍ការលក់រៀងៗខ្លួន ហើយក្រុមហ៊ុន King Laptop ក៏តាំងចិត្តយ៉ាងមុតមាំថា នៅក្នុងការនាំមកនូវផលិតផលថ្មីនេះ ក្រុមហ៊ុននឹងនាំតែផលិតផលណាដែលមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យទៅដល់ដៃគូឱ្យកាន់តែមានងាយស្រួលក្នុងការលក់ជូនអ្នកប្រើប្រាស់ផងដែរ។

8

ជាមួយគ្នានោះដែរ លោក Jame ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Dahua Technology Cambodia ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានឡើងបង្ហាញអារម្មណ៍យ៉ាងសប្បាយចិត្តថា ក្រុមហ៊ុន Dahua បានចូលមកវិនិយោគនៅលើទីផ្សារកម្ពុជាអស់រយៈពេលជាយូរឆ្នាំមកហើយ ការបង្ហាញខ្លួនចូលមកកម្ពុជានេះ គឺដើម្បីជម្រុញឱ្យអ្នកប្រើប្រាស់ទទួលបាននូវផលិតផលថ្មីៗកាន់តែមានភាពសំបូរបែប និងនាំមកផលិតផលដែលមានតម្លៃសមរម្យក្នុងនោះក្រុមហ៊ុននឹងនាំចូលតែផលិតផលថ្មីណាដែលមានគុណភាពខ្ពស់ជូនអ្នកប្រើប្រាស់និងតំណាងចែកចាយតែប៉ុណ្ណោះ៕

910

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia