អ្នកស្រី Melody Wilding គឺជាអ្នកជំនាញផ្នែកអាកប្បកិរិយារបស់មនុស្សបានលើកឡើងថាបើអ្នកប្រើពាក្យ២នេះពោលគឺពាក្យ” ខ្ញុំចាំសិន” នោះអ្នកនឹងក្លាយជាមនុស្សដែលមិនរីកចម្រើន បាត់ឱកាស ចំណូលមិនកើនពោលគឺក្លាយជាមនុស្សបរាជ័យនៅក្នុងអាជីពការងារ។
នៅក្នុងអាជីពការងារ មនុស្សអាចនឹងប្រើប្រយោគដូចខាងក្រោម៖
២. ខ្ញុំចាំដល់ឆ្នាំថ្មីសិនចាំខ្ញុំចាប់ផ្ដើមធ្វើ
៣. ខ្ញុំចាំថៅកែដំឡើងប្រាក់ខែសិនចាំខ្ញុំខិតខំធ្វើការ
លោកស្រីបានលើកឡើងថាមនុស្សដែលប្រើប្រាស់ពា្យ” ខ្ញុំចាំសិន” គឺជាមនុស្សដែលរងចាំភាពល្អឥតខ្ចោះ ហើយរក្សាខ្លួនឯងឲ្យមានសុវត្ថិភាពចៀសវាងការបរាជ័យនិងការរិះគន។
លោកស្រីបានបន្ថែមទៀតការប្រើពាក្យខ្ញុំចាំសិនគឺអ្នកចាត់ទុកខ្លួនឯងថាជាមនុស្សដែលប្រុងប្រយ័ត្ននិងត្រៀមខ្លួនឲ្យបានរួចរាល់ហើយលួងលោមខ្លួនឯងថានៅថ្ងៃណាមួយពេលវេលាល្អមកដល់អ្នកនឹងចាប់ផ្ដើមធ្វើវា។
យ៉ាងណាមិញពាក្យនេះគឺប្រៀបដូចជាអន្ទាក់ដែលទាក់អ្នកមិនឲ្យធ្វើអ្វីបានឡើយដោយសារតែអ្នករងចាំពេលវេលាល្អដូច្នេះធ្វើឲ្យអ្នកខាត់ពេល បាត់ឱកាស ហើយគ្មានថ្ងៃអាចផ្លាស់ប្ដូរដើម្បីភាពរីកចម្រើនក្នុងអាជីពការងារនិងប្រាក់ចំណូលខ្ពស់ឡើយ។
លើសពីនេះបើអ្នកនៅតែបន្តប្រើពាក្យនេះ អ្នកនឹងឃើញក្រុមការងារឡើងតំណែងព្រោងព្រាតមិនថាអ្នកចាស់ឬថ្មីនោះទេ ចំណែកអ្នកវិញនៅដដែលហើយធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ ជាពិសេសអ្នកនឹងក្លាយជាមនុស្សដែលគ្មានទំនុកចិត្តនិងមិនអាចធ្វើអ្វីបានឡើយ។ បើអ្នករងចាំពេលវេលាល្អឥតខ្ចោះចាំចាប់ផ្ដើមធ្វើ អ្នកនឹងរងចាំជារៀងរហូត៕