សមិទ្ធផលថ្មី! ក្រុមហ៊ុនជប៉ុនមួយនៅខ្មែរ រកឃើញរូបមន្តផលិតស្រាសចេញពីដើមកំប្លោក
Sambat SokhlangMAY 17 2024440 views

ពិតជាអស្ចារ្យណាស់ក្រុមហ៊ុនធំមួយរបស់ជប៉ុនឈ្មោះ Sunwaspa បានរកឃើញរូបមន្តថ្មីមួយ ដែលអាចច្នៃដើមកំប្លោកយកទៅផលិតស្រាសម្យ៉ាងឈ្មោះ Craft gin with bioethanol ។ នេះបើយោងតាមការចេញផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា ។

440445092 833075768844981 6715051387842229242 N

ប្រភពខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុន Sunwaspa គឺជាក្រុមហ៊ុនមួយដែលមានជំនាញទៅលើការកែច្នៃរបស់ដែលអាចប្រើប្រាស់ឡើងវិញបាន ហើយលក់បោះដុំ និងនាំចេញនូវធនធានទាំងនោះទៅកាន់ទីផ្សារ។ ហើយជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sunwaspa ក៏បានរកឃើញនូវសមិទ្ធផលថ្មីដែលអាចកែច្នៃកំប្លោកផលិតចេញជាស្រាសបាន។

438253316 833075645511660 2318569916576574839 N

ការរកឃើញថ្មីនេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុនជប៉ុនបានមើលឃើញ ពីការផលប៉ះពាល់របស់កំប្លោកទៅលើបរិស្ថាន ទើបពួកគេបានព្យាយាមស្វែងរកនូវគំនិតថ្មីដើម្បីធ្វើយ៉ាងណាកែច្នៃរបស់ទាំងនេះទៅជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍។នៅទីបំផុត Sunwaspa ក៏អាចច្នៃកំប្លោកទៅជាស្រាស Craft gin with bioethanol បានយ៉ាងជោគជ័យដូចជាការរំពឹងទុករបស់ខ្លួន ៕

438301766 833075732178318 4752380829702827374 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia