កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន ជេ អិន ធី អេចប្រេស ប្រចាំប្រទេសកម្ពុជា បានប្រារព្វពិធីគម្រប់ខួប៤ឆ្នាំ នៃការឈានចូលទីផ្សារកម្ពុជា។ ក្នុងនោះផងដែរ ជាការថ្លែងអំណរគុណដល់អតិថិជននិងដៃគូរសហការទាំងអស់ដែលមានការគាំទ្រនិងសហការក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ក្រោមប្រធានបទ “ដំណើរ៤ឆ្នាំមានអ្នកជានិច្ច”។ ដោយមានការជួបជុំគ្នាក្នុងគោលបំណងអបអរសាទរ ពីសំណាកថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក ដៃគូរសហការ និងអតិថិជន នូវកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលកន្លងមក
ខណៈពេលដែលយើងទន្ទឹងរងចាំការរីកចម្រើនជាបន្តបន្ទាប់នាពេលអនាគត។
ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹង វីដេអូស្ដីពីប្រវត្តិរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៩ និងការអភិវឌ្ឈន៍រមកដល់ពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន ជេ អិន ធី អេចប្រេស។ លោក Benny Hu នាយកប្រតិបត្តិក្រុមហ៊ុន J&T Express Cambodia បានឡើងថ្លែងសន្ទរៈកថាដើម្បីថ្លែងអំណរគុណដល់បុគ្គលិក ក៏ដូចជាដៃគូរសហការទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគាំទ្រពីសំណាក់អតិថិជនជាច្រើន។ លោក Benny Hu ក៏បានធ្វើការកោតសសើរនិងលើកទឹកចិត្ដទៅកាន់បុគ្គលិកនិង ដៃគូរសហការទាំងអស់ ដែលតែងតែមានស្មារីតស៊ូ និងឆ្នៃប្រឌិត អាចបត់បែនគ្រប់កាលៈទេសៈដើម្បីឲ្យការងារសម្រេចតាមគោលដៅនីមួយៗ។
ក្នុងនោះផងដែរយើងសង្កេតឃើញថាមានវត្ដមាន លោក កែវ សុខផេង ដែលជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន ជេ អិន ធី អេចប្រេស ខេមបូឌា។ អតិថិជនតំណាងប្រេន SOVICA ក៏ដូចជាបុគ្គលិកក្រុមហ៊ុន លោក ថន ចាន់រស្មី ដែលបានតស៊ូជាមួយក្រុមហ៊ុនអស់រយៈពេល៤ឆ្នាំកន្លងមកនេះផងដែរ ដែលបានបញ្ជាក់នូវបទពិសោធន៍និងចំណាប់អារម្មណ៍ដែលបានសហការណ៍ជាមួយគ្នាកន្លងមក ដែលសបញ្ជាក់នូវក្ដីសង្ឃឹមយ៉ាងមុតមាំនិងការជូនពរចំពោះការអភវឌ្ឃន៍របស់ក្រុមហ៊ុននាពេលអនាគត។
ការប្រារព្ធខួបលើកទី ៤ របស់ក្រុមហ៊ុន J&T Express នៅកម្ពុជា មិនត្រឹមតែជាការបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងរយៈពេល ៤ឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទន្ទឹងរង់ចាំនូវការអភិវឌ្ឍន៍នាពេលអនាគតផងដែរ។ វាបង្ហាញពីការប្តេជ្ញាចិត្ត និងការរំពឹងទុករបស់ ជេ អិន ធីកម្ពុជា ក្នុងការបន្តផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ។ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងវិធីសាស្រ្តផ្តោតលើអតិថិជន ក្រុមហ៊ុន ជេ អិន ធី បន្តរក្សានូវសន្ទុះនៃការគាំទ្ររបស់អតិថិជនចំពោះក្រុមហ៊ុន និងរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន J&T Express Cambodia នឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏ធំរបស់ខ្លួន ដែលផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះបន្ថែមទៀតដល់សង្គម និងអតិថិជន។ ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវបេសកកម្ម "អតិថិជនជាគោល ប្រសិទ្ធភាពជាឫស"។ គោលបំណងដើម្បី "ក្លាយជាសហគ្រាសដែលមាននិរន្ដរភាព" និងបង្កើតតម្លៃជាបន្តបន្ទាប់សម្រាប់អតិថិជន និងសង្គម។
អំពីក្រុមហ៊ុន ជេ អិន ធី អេចប្រេស
គួរបញ្ជាក់ផងដែរ៖ ក្រុមហ៊ុន ជេ អិន ធី អេចប្រេស គឺជាក្រុមហ៊ុន ដែលមានសេវាកម្មដឹកជញ្ជូនជាសាកល និងជាក្រុមហ៊ុនដែលមានការរីកចំរើនក្នុងវិស័យដឹកជញ្ជូនរហ័សនិងឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ2015 ដែលបច្ចុប្បន្នបានគ្រប់ដណ្ដប់ប្រទេសចំនួន 13 ដូចជា៖ ប្រទេស ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប។ ដែលប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវបេសកកម្ម "អតិថិជនជាគោល ប្រសិទ្ធភាពជាឫស"។ ក្រុមហ៊ុន ជេ អិន ធី អេចប្រេស ប្តេជ្ញាផ្តល់ជូនអតិថិជននូវដំណោះស្រាយយ៉ាងពេញលេញ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ និងបណ្តាញកក់ការដឹកជញ្ជូនតាមឌីជីថល ផ្តល់ជូនអតិថិជននូវដំណោះស្រាយភស្តុភារគ្រប់កាលៈទេសៈ ដើម្បីផ្សារភ្ជាប់ប្រសិទ្ធភាពទៅកាន់ពិភពលោក និងផ្តល់អត្ថប្រយោជន៍នូវការដឹកជញ្ជូនជុំវិញពិភពលោក។