ដំណឹងល្អ! សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឲ្យបង្កើតតំបន់ឧស្សាកម្មថ្មីនៅខេត្ដសក្ដានុពលមួយនេះ
Bunthoeun KoemNOVEMBER 27 20241.2 K views

ជាដំណឹងល្អសម្រាប់អ្នកខេត្ដកំពង់ធំ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បានធ្វើការឯកភាពឲ្យបង្កើតតំបន់ឧស្សាហកម្មថ្មីដែលផ្ដោតលើការផលិតស្វាយចន្ទី នៅខេត្ដដែលមានផ្ទៃដីធំជាងគេទី២ ក្នុងប្រទេសកម្ពុជាមួយនេះ។ ដោយការឯកភាពគម្រោងខាងលើធ្វើឡើងបន្ទាប់ពីមានការស្នើសុំគោលការណ៍ពីអភិបាលខេត្ដ កាលពីពេលកន្លងទៅ។

 

468578295 570204045812101 704801336589506073 N

 

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា៖ កំពង់ធំឃើញម្សិលមិញសុំគោលការណ៍ខ្ញុំ ខ្ញុំស៊ីញ៉េថ្ងៃមិញ សុំបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទី ខ្ញុំឯកភាព ដីរបស់រដ្ឋនៅនោះយើងទៅបង្កើត។ បង្កើតហ្នឹងមិនមែនឲ្យទៅឯកជនទេ គឺដីនៅតែជារបស់រដ្ឋដដែល រដ្ឋចេញដី ឯកជនចេញគម្រោង ធ្វើរួមគ្នាបង្កើតតំបន់កសិ-ឧស្សាហកម្មស្វាយចន្ទីនៅកំពង់ធំ បង្កើតប្រជាជនដែលនៅតំបន់៣ និងតំបន់ក្បែរហ្នឹង ឈប់ធ្វើស្រែ ហើយទៅធ្វើការនៅទីនោះ មានការងារដល់ទៅ១២ខែ

 

ជាមួយគ្នានេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានជម្រុញឲ្យអភិបាលរាជធានី-ខេត្ដទាំងអស់ គឺត្រូវធ្វើការលើការបង្កើតតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មនៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបង្ហើតឱកាសការងារជូនដល់ប្រជាជន។ ជាក់ស្ដែងអភិបាលខេត្ដតាកែវ ខេត្ដកំពង់ស្ពឺ តែងតែចេញទៅជួបអ្នកវិនិយោគនៅខាងក្រៅប្រទេសដើម្បីចរាច និងសុំគោលការណ៍នៅក្នុងការបង្កើតគម្រោងទាំងនេះផងដែរ៕

 

Vuth 1548319125 16922 95815.jpg

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia