បិតាអ្នកប្រាជ្ញាខុង ជឺ គឺជាទស្សនៈវិទូ និងជាអ្នកនយោបាយដ៏អស្ចារ្យម្នាក់ដែលមានភាពល្បីល្បាញ ក្នុងប្រទេសចិនរាប់ពាន់ឆ្នាំមកហើយ។ យ៉ាងណាមិញទស្សនៈវិជ្ជារបស់លោកនូវតែមានតម្លៃ និងត្រូវបានគេយកទៅប្រើប្រាស់នៅទូទាំងពិភពលោក ជាពិសេសតំបន់អាស៊ី។
ខាងក្រោមនេះគឺជាសម្រង់សម្តីមាសពាន់ៗឆ្នាំ ទាំង១០ឃ្លាទស្សនវិទូចិន ខុង ជឺ បានពោលផ្តាំកាលពីជាងពីរពាន់ឆ្នាំមុន អានហើយជួយឱ្យភ្ញាក់រលឹក ជួយឱ្យជីវិតងើបចេញពីការបាក់ទឹកចិត្ត មានស្មារតីរឹងមាំជាងមុន៖
១. កុំធ្វើការដោយប្រើបេះដូងតែមួយចំហៀង
២.ទៅមុខជានិច្ច ទោះយឺតបន្តិចក៏ដោយ
៣. មនុស្សជុំវិញខ្លួនអ្នក គឺជាគ្រូរបស់អ្នក
៤. ពេលគេនិយាយក្រោយខ្នងអ្នក មានន័យថាអ្នកកំពុងដើរខាងមុខគេ
៥. ដាំបន្លែប្រើពេលជាខែ ដាំដើមឈើប្រើពេលជាឆ្នាំ តែដាំមនុស្សត្រូវការទស្សវត្តន៍
៦. ដូរផ្លូវដើរបើលំបាក តែកុំដូរក្តីស្រមៃ
៧. ពេលខឹង សូមគិតពីផលលំបាក
៨. គ្រប់យ៉ាងសុទ្ធតែមានសម្រស់ តែមិនមែនមនុស្សទាំងអស់ សុទ្ធតែអាចមើលឃើញនោះទេ
៩. វប្បធម៍សង្គម ចេញពីវប្បធម៍គ្រួសារ
១០. មនុស្សឆ្ងល់ហើយមិនសួរ គឺអាចល្ងង់មួយជីវិត។
គួរជម្រាបបន្ថែមថាអ្នកប្រាជ្ញា ខុងជឺ មានឆ្នាំកំណើតកំឡុងឆ្នាំ (៥៥១ - ៤៧៩ មុនគ.ស) លោកគឺជាគ្រូបង្រៀន ទស្សនវិទូ អ្នកនយោបាយ និងជាស្ថាបនិកសាសនាជនជាតិចិនដែលមាន ឈ្មោះដើម គឺ ខុងជឺ ឬ ចុងនី កាលពីកុមារភាព លោកជាសិស្សដែលចូលចិត្តសិក្សា និង ជាអ្នកចាប់អារម្មណ៍ ខាងសាសនា និង ទំនៀមទំលាប់ជាខ្លាំង។
ផ្នត់គំនិតរបស់លោកតែងតែអប់រំមនុស្សឱ្យស្វែងរកអំណាចតាមរយៈអំពើល្អ និងជំនាញរបស់ពួកគេ ដោយមិនមែនដោយសាបានមកពីគ្រួសារតែមួយមុខឡើយ ហើយចង់ឱ្យមនុស្សគិតពីអ្នកដទៃ ច្រើនជាងគិតតែអំពីលុយនិងភាពអាត្មានិយមរបស់ខ្លួនឯង៕
អត្ថបទដោយ៖ ពីង ជូអេង