ច្នៃប្រឌិតមែន! សហគ្រិនខ្មែរច្នៃប្រហុកធ្វើជាម្សៅ ត្រៀមនាំចេញទៅក្រៅប្រទេសឆាប់ៗនេះ
Srey NuthDECEMBER 20 2023274 views

ប្រហុក គឺជាគ្រឿងផ្សំមួយប្រភេទ និងជាមុខម្ហូបដ៏ពេញនិយមរបស់ខ្មែរតាំងពីបុរាណមកម្លេះ។ ប្រហុកដែលផលិ​តចេញពីសាច់ត្រីមានជាតិប្រៃ និងមានក្លិនខ្លាំង ដែលត្រូវបាន​គេប្រើប្រាស់​ជាគ្រឿងបន្ថែម​ក្នុងសម្ល និងទឹកជ្រលក់ វត្ថុធាតុដើមមួយនេះ ពុំសូវមានអ្នកចូលចិត្តប៉ុន្មាននោះទេ ក៏ព្រោះតែវាមានក្លិនខ្លាំងពេក។

 

ពេលនេះលែងពិបាកនិងហិតក្លិនប្រហុកទៀតហើយ ខណៈសាហគ្រិនខ្មែរមួយរូបអាចច្នៃប្រហុកចេញជាម្សៅ ដែលអាចកាត់បន្ថយក្លិន ហើយអាចរក្សាទុកបានយូរ អ្វីដែលកាន់តែពិសេសម្សៅប្រហុកនេះ នឹងត្រៀមចេញទៅក្រៅប្រទេសទៀតផង។

 

649fe864 9853 4b82 9957 F36c7e894d7a

 

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារបស់ Business Cambodia លោក សាន្ត មនោ ជាប្រធាននាយកដ្ឋានពាណិជ្ជកម្មក្រុមហ៊ុន ខនហ្វីរេល បានឲ្យដឹងថា   យើងធ្លាប់តែប្រើប្រហុកពាងវាមានក្លិន ប៉ុន្តែនៅពេលដែលច្នៃចេញជាប្រហុកម្សៅ គឺអាចកាត់បន្ថយក្លិន កាត់បន្ថយទាំងជាតិប្រៃ ព្រោះថាយើងផលិតគឺទៅតាមស្តង់ដាររបស់អ្នកប្រើប្រាស់

 

Aa298531 3ac0 4373 9329 6d61b45e6052

 

លោកបានបន្តថា  ក្នុងគោលបំណងដែលបង្កើតម្សៅប្រហុកនេះឡើង គឺមានភាពងាយស្រួលទៅកាន់អ្នកប្រើប្រាស់ ម្យ៉ាងវិញទៀត​វាក៏ងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេសបានដែរ។ ដោយលោកបានបញ្ជាក់ថា ម្សៅប្រហុននេះ នឹងត្រៀមនាំចេញទៅលក់នៅក្រៅប្រទេសនាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្ន ម្សៅប្រហុក កំពុងដាក់លក់នៅក្នុង Showroom របស់​ ខនហ្វីរេល ដែលមានទីតាំងមួយចំនួនដូចជា ជិតផ្សារទួលទំពួង និង ជិតសារមន្ទីរជាតិ។

 

Ds C00026

 

សូមជម្រាបផងដែលថា ប្រភេទម្សៅប្រហុកនេះល្អសម្រាប់អ្នកដែលមិនសូវចូល​ចិត្តក្លិនប្រហុកខ្លាំង ឬរសជាតិ ប្រហុកដិតខ្លាំងពេក ហើយវាជាផលិតផលសមស្រព​សម្រាប់អតិថិជនដែលគិតគូរខ្លាំងលើអនាម័​យ ដោយហេតុថាការផលិតរបស់ក្រុមហ៊ុនខនហ្វីរេលផ្តោត​សំខាន់លើ​​អនាម័យ និងមានបច្ចេកទេសខ្លាំងលើការស​ម្លាប់មេរោគជាដើម។ លើសពីនេះ​ការប្រើប្រាស់​ក៏មានភាពងាយស្រួល ដោយមិនចាំបាច់ដួសទៅលាងទឹកទេ​ គឺគ្រាន់តែដាក់​ម្សៅចូលក្នុង​សម្លប៉ុណ្ណោះ។​



ម្សៅប្រហុករបស់ក្រុមហ៊ុនខនហ្វីរេលមាន ៥រសជាតិ៖

 

  • Light Flavor

 

  • Regular Flavor

 

  • Strong Flavor

 

  • Kaffir lime Flavor

 

  • Galangal Flavor

 

Photo 2023 12 20 08 11 15 (2)

 

ម្សៅប្រហុកសម័យទំនើបរបស់ខនហ្វីរេលអាចធ្វើបានម្ហូបជាច្រើនប្រភេទមានដូចជា ភីក្សាប្រហុក សាឡាតប្រហុក សាំងវិចប្រហុក Canapeប្រហុក ប្រហុកខ្ទិះ Caviarប្រហុក បាយឆាប្រហុក spaghettiប្រហុក និង មានជាច្រើនប្រភេទទៀត។

 

គួរបញ្ជាក់ផងដែរថា ផលិតផល ខនហ្វីរេល ត្រូវទទួលស្គាល់ទាំងក្នុងស្រុកនិងអន្តរជាតិដែលមានផលិតផលរាប់រយមុខ ដែលច្នៃចេញពីត្នោត ម្រេចកំពត ចេក ស្វាយ ល្មៀត ម្នាស់ ខ្ញី ផ្លែដូង និងកសិផលខ្មែរជាច្រើនមុខទៀត ខណៈផលិតផលដែលក្រុមហ៊ុនខនហ្វីរេល បានសម្រេចរួមមាន៖ សូកូឡា ស្រា ទឹកជ្រលក់ ស្ករត្នោត ម្រេចខ្មៅ ស ក្រហម តែកញ្ចុំផ្កាម្រេចសរីរាង្គមាន៨រស់ជាតិ ស្ករគ្រាប់ត្នោត៧រសជាតិ ម្សៅប្រហុក និងមានផលិតផលជាច្រើនទៀត។

 

បច្ចុប្បន្ន Confirel កំពុងធ្វើការជាមួយ CAPFish នៃ UNIDO ដើម្បីអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការរបស់សហភាពអឺរ៉ុប EU ។ ដូច្នេះប្រសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពី ក្រុមហ៊ុន ខនហ្វីរេល តាមរយៈទូរសព្ទលេខ៖ (+855) 093 981 724 ឬចូលទៅកាន់ Facebook Page: Confirel៕

 

Photo 2023 10 20 13 18 45

Photo 2023 10 20 13 18 46

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia