ចំណុចសំខាន់ ៣ ដែលអ្នកចង់ទិញផ្ទះលើអាកាសមិនត្រូវមើលរំលង បើមិនចង់កប់លុយចោល
Bunthoeun KoemNOVEMBER 29 2023295 views

ខុនដូ ឬផ្ទះលើអាកាស បច្ចុប្បន្នមានការអភិវឌ្ឍច្រើនគួរឲ្យកត់សម្គាល់ ពិសេសនៅរាជធានីភ្នំពេញ ខេត្ដព្រះសីហនុ និងបណ្ដាលខេត្ដសំខាន់ៗមួយចំនួនទៀត។ ការកើនឡើងនេះ ដោយសារទំនោនៃការរស់នៅខុនដូ ចាប់ផ្ដើមមានភាពពេញនិយម ព្រោះមានភាពងាយស្រួលក្នុងការរស់នៅ សុវត្ថិភាព ទីតាំងក្នុងក្រុងជិតកន្លែងធ្វើការ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យជាដើម។ ហើយមួយវិញទៀតខុនដូ គឺអាចដាក់ជួលបានតម្លៃថ្លៃជាងអចលនទ្រព្យដទៃផ្សេងទៀតផងដែរ។

ប៉ុន្ដែបើយើងមិនធ្លាប់មានបទពិសោធន៍ក្នុងការទិញ ឬវិនិយោគខុនដូនេះពីមុនមក តើយើងគួរធ្វើបែបណាមុននឹងសម្រេចចិត្ដដកលុយរាប់ម៉ឺនដុល្លារទៅទិញដើម្បីកុំឲ្យជួបហានិភ័យ ឬកប់លុយចោលពេល?
 
 
 
1a8eafc6 23e5 4112 9881 3cb365039d83
 
 

តាមការលើកឡើងពីលោក ប៊ុយ សុវណ្ណរ៉ា នាយកផ្នែកលក់ នៃក្រុមហ៊ុន ភ័ញធើ ប្រផឹធី និងជាអ្នកជំនាញក្នុងវិស័យខុនដូនេះបានលើកឡើងចំណុចសំខាន់ ៣ ដែលអ្នកស្វែងរកទិញខុនដូមិនត្រូវមើលរំលង និងពិនិត្យឲ្យបានច្បាស់ បើចង់ទិញខុនដូឲ្យបានត្រឹមត្រូវ មិនជួបហានិភ័យទៅថ្ងៃក្រោយ។ ដោយក្នុងនោះលោកបានលើកឡើងដូចខាងក្រោម៖

១. អ្នកត្រូវប្រាកដចិត្តថាខុនដូដែលអ្នកទិញ អភិវឌ្ឍដោយអ្នកដែលមានបទពិសោធន៍ និងមានធនធានគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោង បើមិនដូច្នោះទេ អ្នកនឹងជួបហានិភ័យដូចដែលអ្នកបានឃើញកន្លងមក។

២. តម្លៃនិងការបង់ប្រាក់ជាអ្វីដែលអតិថិជនមួយចំនួនធំតែងតែយកមកធ្វើជាហេតុផលចម្បងក្នុងការសម្រេចចិត្ត តែផ្ទុយទៅវិញ អ្នកអភិវឌ្ឍ និងបរិយាកាសទៅវិញទេដែលសំខាន់នោះ។

៣. បរិយាកាសជុំវិញនៃខុនដូ នឹងជួយកំណត់ជោគវាសនានៃការវិនិយោគរបស់អ្នក។ ពេលដែលខុនដូរបស់អ្នកស្ថិតក្នុងទីតាំងដែលមានភាពប្រណិត និងថ្លៃថ្នូរ នោះគុណតម្លៃនៃខុនដូរបស់អ្នកនឹងកើនឡើងដោយមិនដឹងខ្លួន មិនត្រឹមតែមានអ្នកចាំទិញខុនដូរបស់អ្នកវិញនោះទេ ថែមទាំងមនុស្សជាច្រើនកំពុងចាំជួលខុនដូរបស់អ្នក៕

292250353 118522487561041 2644688665335929758 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia