ក្រុមហ៊ុនបរទេសធំ១ ត្រៀមវិនិយោគលុយ១០០.លា.ន$ សង់រោងចក្រផលិតភេសជ្ជៈនៅប្រទេសកម្ពុជា
ធី ស្រីល័ក្ខOCTOBER 5 20231.9 K views

ក្រុមហ៊ុន ThaiBev ដែលជាក្រុមហ៊ុនមួយបានចុះបញ្ជីនៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការវិនិយោគទឹកប្រាក់ចំនួន ១៨៩,៦៩៩ លានដុល្លារសម្រាប់ពង្រីកប្រតិបត្តិការរបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើយោងតាមការចុះផ្សាយដោយ the thaiger ។

លោក Thapana Sirivadhanabhakdi ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ThaiBev បាននិយាយថា នៅក្នុងចំនួនទឹកប្រាក់សរុបសម្រាប់ពង្រីកអាជីវកម្មបន្ថែមនេះលោកនឹងដកទឹកប្រាក់ចំនួន ១០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតភេសជ្ជៈថ្មីមួយនៅក្នុងប្រទេសកម្ពុជា។ ចំណែកទឹកប្រាក់មួយចំនួនទៀត គឺបម្រុងទុកសម្រាប់សាងសង់កន្លែងដឹកជញ្ជូនរោងចក្រជីវឧស្ម័ន និងគំនិតផ្តួចផ្តើមពីយុទ្ធសាស្រ្តផ្សេងៗទៀត។

30

ជាមួយគ្នានោះដែរ លោក Michael Chye Hin Fah ដែលជាប្រធានផ្នែករបស់ក្រុមហ៊ុន ThaiBev បានបន្ថែមថា ក្រុមហ៊ុនកំពុងតែសាងសង់រោងចក្រផលិតភេសជ្ជៈដំបូងគេនៅកម្ពុជា ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំទៀត។

33

លោក Chye Hin Fah បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុន ThaiBev បានសាងសង់រោងចក្រផលិតភេសជ្ជៈនៅប្រទេសកម្ពុជា ហើយកត្តាដែលធ្វើឱ្យក្រុមហ៊ុនមកសាងសង់គឺដោយសារតែមើលឃើញពីទីផ្សារយ៉ាងឆាប់រហ័សនិងសក្តានុពលនៅកម្ពុជាដែលមិនទាន់បានទាញយកមកប្រើប្រាស់នៅឡើយ៕

32

អត្ថបទ​៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia