ចង់បើកហាងកាហ្វេកុំរំលង​ ខណៈមេធំ Brown បង្ហើបយុទ្ធសាស្រ្តលក់៤ ទាញចិត្តភ្ញៀវចូលច្រើនគ្រប់សាខា
Srey NuthFEBRUARY 5 2024385 views

មើកឃើញថា បច្ចុប្បន្ននេះហាងកាហ្វេមានច្រើនមែនទែន មិនថា នៅភ្នំពេញឬនៅតាមបណ្ដាលខេត្តនោះទេ ដោយសារតែចំនួនអ្នកចូលចិត្តញ៉ាំកាហ្វេ មានការកើនឡើងឥតឈប់ឈរ ​ជាពិសេសមនុស្សក្នុងវ័យជំទង់នេះតែម្តង។ ហាងកាហ្វេមិនត្រឹមតែជាកន្លែងដែលអាចញ៉ាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងដែលអ្នកអាចទៅជជែក អានសៀវភៅ និងជួបមិត្តភ័ក្តិ និយាយការងារ បានថែមទៀត។

 

យ៉ាងមិញទន្ទឹមនិងរបរដ៏ពេញនិយមនេះផងដែរ ក្នុងនោះក៏មានហាងកាហ្វេខ្លះកំពុងប្រឈមនិងការបិទទ្វា ក៏ព្រោះតែមិនបានរៀនសូត្រច្បាស់លាស់ពីការបើកអាជីវកម្មនេះ។ អ៉ីចឹងដើម្បីចៀសពីហានិភ័យន័យភាពប្រឈមក្នុងការបិទទ្វា បងប្អូនគួរតែសិក្សាឲ្យបានស៊ីជម្រៅ មុនសម្រេចចិត្តចាប់ផ្ដើម។

 

Photo 2024 02 05 11 11 25

 

ថ្លៃក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោក លីវ ឈួង ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃហាងកាហ្វេប្រោន( Brown)​ បានបង្ហើបយុទ្ធសាស្រ្តលក់៤ ទាញចិត្តភ្ញៀវចូលច្រើនគ្រប់សាខា៖

 

១. អត្តសញ្ញាណនិងរចនាបថនៅក្នុងហាង

 

លក្ខណៈពិសេសដែលធ្វើឲ្យហាងកាហ្វេប្រោនខុសប្លែកពីហាងកាហ្វេនានានោះគឺជារចនាបថនៅក្នុងហាង គ្រប់សាខារបស់ប្រោនទាំងអស់សុទ្ធសឹងតែមានការរៀបចំខុសប្លែកពីគ្នា។ការមានការតុបតែងនិងការរៀបចំប្រកបដោយភាពច្នៃប្រឌិតព្រមជាមួយនឹងការរំលេចទៅដោយពណ៌ត្នោតដែលបញ្ជាក់អំពីអត្តសញ្ញាណនិងអត្ថន័យនៃឈ្មោះរបស់ខ្លួន។ អមជាមួយនឹងការលម្អទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណិតដែលជាការរួមបញ្ជូលគ្នារវាងរចនាបថបែបខ្មែរនិងបរទេសក៏បានបង្កើតជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញនិងប្រកបទៅដោយសោភ័ណ្ឌភាពនៅក្នុងបរិវេណហាងទាំងមូល។  

 

Photo 2024 02 05 11 17 46

 

២. រស់ជាតិ និង សេវាកម្ម

 

និយាយទៅដល់រសជាតិនៃកាហ្វេ ភេសជ្ជៈនិងអាហារវិញ ប្រោនមិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តនោះទេ។​ កាហ្វេគ្រប់ដំណក់គឺត្រូវបានចម្រាញ់ចេញពីគ្រាប់កាហ្វេស្រស់ៗដែលត្រូវបានលីងយ៉ាងសម្រិតសម្រាងដោយបុគ្គលិកនៅក្នុងហាងកាហ្វេផ្ទាល់។ គួបផ្សំជាមួយនឹងស្ករត្នោតខ្មែរដែលត្រូវមានច្នៃទ្បើងដើម្បីឆុងជាមួយនឹងកាហ្វេផងនោះក៏បានជួយបង្កើននូវរសជាតិផ្អែមស្រទន់ មានក្លិនឈ្ងុយនិងលក្ខណៈពិសេសខុសប្លែកពីកាហ្វេធម្មតា។ កាហ្វេប្រោន ផ្តោតទៅលើ ស្តង់តា គុណភាពនិងអនាម័យបានធ្វើឲ្យហាងនេះទទួលបាននូវទំនុកចិត្តយ៉ាងខ្លាំងពីអតិថិជន។

 

៣. យុទ្ធសាស្ត្រទីផ្សារឌីជីថលនិងភាពច្នៃប្រឌិត

 

ហាងកាហ្វេប្រោនតែងតែធ្វើការផ្តិតយកនូវរូបភាពដ៏គួរឲ្យទាក់ទាញនៃកាហ្វេ​ ភេសជ្ជៈនិងអាហារជាច្រើនមុខរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងការពិពណ៌នាខ្លីៗហើយបង្ហោះនៅតាមបណ្តាញសង្គម Facebook និង Instagram ។ ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជនដែលប្រើប្រាស់បណ្តាញសង្គមទាំងនេះឲ្យពួកគេបានឃើញនិងស្គាល់កាន់តែច្បាស់អំពីហាងកាហ្វេរបស់ពួកគេ។

 

​៤​. ​ពង្រឹង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​អតិថិជន​

 

​ចំណុច​សំខាន់​មួយទៀត​ដែល​អាចឲ្យ​ហាង​កាហ្វេ​បង្ហាញ​វត្តមាន​បាន​យូរ​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ ​គឺ​ការ​យកចិត្តទុកដាក់​ ​ខ្វល់ខ្វាយ​ពី​អតិថិជន​ ​តាមរយៈ​យុទ្ធសាស្ត្រ​នានា​។​ ​ម្ចាស់​ហាង​ត្រូវ​យល់​ដឹង​ពី​ការ​ធ្វើ​ទី​ផ្សារ​ ​របៀប​ទាក់ទាញ​អតិថិជន​ថ្មី​ ​ព្រមទាំង​រក្សា​អតិថិជន​ចាស់​ផង​ដែរ​ ​តាមរយៈ​តិចនិក​ផ្សេងៗ​ ​ដូចជា​ការ​ប្រមូល​មតិ​យោបល់​ពី​អតិថិជន​ ​ការ​បញ្ចុះតម្លៃ​ ​ផ្ដល់​កាត​សមាជិក​ ​និង​គូ​ប៉ុង​ជាដើម​ ​ដើម្បី​បង្ហាញ​ពី​ភាព​យកចិត្តទុកដាក់​ចេញពី​ជម្រៅ​បេះដូង​ពីសំណាក់​អាជីវកម្ម​ ​ទៅកាន់​ភ្ញៀវ​៕​

 

Photo 2024 02 05 11 18 52

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia