កុំទុកដូងនៅចម្ការចោល ថៃច្នៃដូងចេញជា១០មុខ មានទីផ្សារខ្ពស់ហើយ លក់បានថ្លៃទៀត
នៅ ហៀងSEPTEMBER 9 2022528 views

កំហុសធំមួយរបស់អ្នកកសិករនោះគឺដាំដុះហើយទើបរកទីផ្សារតាមក្រោយ តែមិនព្រមរកមើលផ្សារមុនទេ ដែលធ្វើឱ្យកសិករមួយចំនួននាំគ្នារអ៊ូថាទំនិញគ្មានទីផ្សារឬលក់បានតម្លៃថោកជាដើម តែយ៉ាងណាក៏ ដោយបើទាំងអស់គ្នាតាំងខ្លួនជាអ្នកដាំដុះ ឬអ្នកផលិត កុំដើរតែមួយច្រកនៅក្នុងការលក់ផលិតផល ។

H5g413fr2e

ថ្ងៃនេះយើងនឹងនាំបង្អូនទាំងអស់គ្នាឱ្យបានដឹង ជាពិសេសនោះបងប្អូនដែលជាអ្នកដាំដុះដំណាំដូង រៀនច្នៃផ្លែដូងឱ្យបានច្រើនប្រភេទ កុំលក់តែទឹកដូងមួយមុខ តែរៀនច្នៃឱ្យប្លែកដើម្បីលក់នៅលើទីផ្សារ  តួយ៉ាងនៅក្នុងគេហទំព័រផ្លូវការ Youtobe របស់ថៃមួយដែលមានឈ្មោះថា Coco Home គេបាន បង្ហាញពីរបៀបច្នៃផ្លែដូង ទាក់ទាញខ្លាំងមែនទែន សំខាន់អាចលក់បានថ្លៃទៀត ដោយមួយផ្លែគេលក់បានជិត៥ពាន់រៀល និងមួយថ្ងៃលក់អស់រាប់ពាន់ផ្លែ ។

G4t3re1

តើផ្លែដូងគេអាចច្នៃចេញទៅជាបង្ហែមនិងផលិតផលអ្វីខ្លះ ហើយថាតើនៅស្រុកខ្មែរយើងអាចច្នៃបានដូច គេទៅ ? តាមពិតទៅនៅប្រទេសយើងក៏អាចច្នៃបានដូចគេដែរ ពោលគឺមិនខុសគ្នានោះទេ គ្រាន់តែគេ រៀបចំបានទាក់ទាញជាង និងមានជំនាញជាងតែប៉ុណ្ណោះ ដូច្នេះបងប្អូនដែលជាអ្នកដាំដុះ ឬមានចម្ការ ដូងស្រាប់អាចច្នៃចេញជាភេសជ្ជៈ បង្អែម ឬផលិតផលមួយចំនួនដូចខាងក្រោមនេះ ៖

G413tr2dwsa

១ ដូងចិតសំបកហើយឱ្យមានរាងតូចល្មមអាចកាន់បាន អាចលក់នៅតាមម៉ាត ឬតូបលក់ចាប់ហួយ ផ្សេងៗ

 ២ ដូងដែលគេយកសាច់ទាំង មូលដាក់ចូលក្នុងកែវា ការច្នៃចេញជាដូងបែបនេះនៅខ្មែរយើងក៏មាន មួយចំនួនដែរ គ្រាន់តែមិនសូវទូលំទូលាយ ហើយគួរតែបង្កើតអោយបានច្រើនជាងនេះ

៣ ដូងកោសយកសាច់យកទៅក្រឡុក គឺចំណេញបានពីរច្រក មានន័យថាទឹកយើងយកលក់ផ្សេង ហើយសាច់ដូងអាចយកទៅធ្វើទឹកក្រឡុកបានមួយផ្នែកទៀត

៤ ដូងច្នៃធ្វើជាចាហួយ ៖ នៅថៃគេរៀបធ្វើចាហួយដូងមានភាពទាក់ទាញខ្លាំងមែនទែន គេយកត្រឡោក ដូងដែលកោសាច់រួចហើយ ច្នៃចេញជាចាហួយដាក់ក្នុងនោះរួមមានសាច់ដូងមួយចំនួនដែរ ដដែលធ្វើឱ្យ អ្នកទទួលទានបានរសជាតិពីរបែប

៥ ដូងកាប់យកទឹកលក់ ៖ វាជាភេសជ្ជៈដ៏ពេញនិយាយមួយដែរនាពេលបច្ចុប្បន្ន ជួនកាលគេមិនចង់បាន ដូងទាំងមូលនោះទេ តែគេត្រូវការតែទឹកដាក់កែវយួរតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគេធ្វើបានល្អនោះគឺ កែវគេច្នៃ មកទាក់ទាញ ទោះបីគេប្រើហើយបោះចោលក៏ដោយ

៦ ដូងដុតដើម្បីធ្វើឱ្យក្លិនវាកាន់តែឈ្ងុយ (ដូចទុរេនដុត) 

៧ ច្នៃជាចេញជាខ្ទិះដូងដាក់កញ្ចប់ មានច្រើននៅតាមម៉ាត ហើយក៏មានតម្រូវការខ្ពស់ដែរ

៩ ប្រេងដូងដប ភាគច្រើនគេផ្គាត់ផ្គង់នៅតាមផ្សារម៉ាតនានា 

១០ ការ៉េមដូង

ខាងលើនេះវាគ្រាន់តែជារបៀបដែលគេច្នៃដូង ហើយគេច្នៃបានច្រើនប្រភេទមែនទែន ដូច្នេះបងប្អូនទាំងអស់គ្នាដែលកំពុងតែមានផលិតផលនៅក្នុងដៃក្រៅតែពីដូងដែលយើងបានរៀបរាប់ខាងលើ ផលិតផលមួយចំនួនក៏យើងអាចច្នៃចេញបានច្រើនដូចគ្នា ដូចជាស្វាយ ស្វាយចន្ទី និងផលិតផលផ្សេងទៀត ប្រឹងច្នៃឱ្យអស់ពីលទ្ធផលភាពសិនចាំនិយាយថាផលិតផលនោះគ្មានទីផ្សារ ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia