ឈប់ឲ្យមានហើយ! ប្រមុខរាជរដ្ឋាភិបាលបញ្ជាឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គីសនីដែលប្រើធ្យូងថ្មនៅកម្ពុជា
Bunthoeun KoemNOVEMBER 30 2023296 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបញ្ឈប់ការអភិវឌ្ឍគម្រោងរោងចក្រផលិតអគ្គីសនីដែលប្រើប្រាស់នូវធ្យូងថ្មនៅកម្ពុជាចាប់ពីពេលនេះតទៅ។ ហើយក្រៅពីនោះក៏បានបញ្ជាឱ្យបញ្ឈប់ដំណើរការរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅមុនពេលកំណត់ផងដែរ។

406252522 326568300175678 9148824090201024596 N

ថ្លែងនៅក្នុងពិធីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបញ្ជាក់យ៉ាងដូច្នេះថា “បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឲ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់មុនកាលកំណត់នៅកម្ពុជា នេះជាគោលដៅ។ អ៊ីចឹងរាល់សំណើរផ្សេងៗដែលសុំ សុំប្រកាសឲ្យហើយ បើសិនមកចង់ធ្វើការវិនិយោគធ្វើរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជាកុំមក នាំតែខាតលុយជិះយន្ដហោះមកទេ"

សម្ដេចបញ្ជាក់បន្ថែមថា កាលពីដើមខែវិច្ឆិកានេះសម្ដេចក៏បានសម្រេចឲ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅស្រុកបុទុមសាគ ខេត្ដកោះកុងនេះផងដែរ។ ប៉ុន្ដែជំនួសមកវិញ សម្ដេចបានឲ្យពិនិត្យនិងពិភាក្សាដើម្បីប្ដូរគម្រោងនេះ ពីផលិតអគ្គិសនីដោយធ្យូងថ្ម ទៅជាផលិតអគ្គិសនីដោយដុតឧស្ម័ន LMG វិញដោយសារមានការបំផុតបរិស្ថានតិចជាងការដុតធ្យូងថ្ម។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល​ចូលរួម​សហ​កា​​រ និងសម្របសម្រួលជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា​​អាច​សម្រេច​បាននូវគោលដៅវិស័យថាមពល ដោយប្រើប្រាស់ថាមពលស្អាតឱ្យ​បាន ៧០% យ៉ាងតិច​នៅ​​​​ឆ្នាំ២០៣០ ដើម្បីឱ្យក្លាយទៅជាប្រទេសគោលដៅថាម​ពល​ស្អាត (Clean Energy Destina​tion) សម្រាប់ការអភិវឌ្ឍ៕

Matla2 Scaled E1629112447141 768x470

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia