ចេញចូលភ្នំពេញត្រូវដឹង! អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទចំនួន ២ ថ្ងៃលើកំណាត់មហាវិថីព្រះនរោត្ដម
Bunthoeun KoemJANUARY 27 202364.2 K views

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទដែលធ្វើដំណើរលើកំណាត់មហាវិថីព្រះនរោត្ដមចំនួន ២ ថ្ងៃ។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។

នៅក្នុងសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា គណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជានឹងមានការរៀបចំធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជន នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដូច្នេះ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្ដគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្ដម ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ ព្រឹករហូតដល់ចប់កម្មវិធី។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំការយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើដោយអនុគ្រោះ។ ក្នុងនោះនៅពេលផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋាបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទ៖ កឹម ប៊ុនធឿន

326496849 671695154704421 1578729160212912361 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia