ដីជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងឡើងថ្លៃ ប៉ុន្ដែអ្នកជំនាញលើកហេតុផលសំខាន់ៗមុនសម្រេចចិត្ដវិនិយោគ
Bunthoeun KoemNOVEMBER 28 20221.1 K views

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គឺជាគម្រោងផ្លូវទី២នៅកម្ពុជា បច្ចុប្បន្នផ្លូវល្បឿនលឿនទី២នេះ បានកំណត់ទីតាំងចាប់ផ្ដើមសាងសង់ ពេលវេលាបើកការដ្ឋាន និងថវិកាសម្រាប់រួចរាល់ហើយ ដោយគ្រោងនឹងបើកដំណើរការសាងសង់នៅឆ្នាំក្រោយដោយត្រូវចំណាយថវិកាសរុបប្រមាណ ១,៦៣៨ លានដុល្លារ​។

ទន្ទឹមនឹងគម្រោងនេះត្រៀមនឹងបើកការដ្ឋានសាងសង់ឆ្នាំ២០២៣ ក្នុងនោះលោក ច្រឹក សុខនីម ​ ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថាដីដែលជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតអាចនឹងឡើងថ្លៃ។

95917629 3035111133198515 7836544173766344704 N

ថ្លែងប្រាប់ Business  Cambodia លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា​ គម្រោងផ្លូវល្បឿនលឿនត្រូវបានបញ្ជាប់ផ្នែកមួយចំនួន នៃទីតាំងអម ដីធ្លីនៅក្នុងផ្លូវនេះអាចនឹងឡើងថ្លៃ  ប៉ុន្តែការឡើងថ្លៃនេះមិនអំណោយផលគ្រប់កន្លែងនោះទេ ក៏ព្រោះផ្លូវល្បឿនលឿនត្រូវបានបិទនិងហំព័ទ្ធ គ្រប់កន្លែងនៅសងខាងផ្លូវ ដូច្នេះជាចំណែកគ្រាន់តែជាយន្តការ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរឱ្យមានភាពលឿនតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើធ្វើឱ្យដីនៅតំនប់នោះឡើងថ្លៃខ្លាំងគឺមិនច្រើនពេកនោះទេ

ក្នុងនោះដែរលោកក៏បានបន្តថា ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាផ្នែកមួយដែលសំខាន់ ជាសសៃឈាមក្នុងការជម្រុយកំណើននៃការធ្វើដំណើររវាងអ្នករាធានីភ្នំពេញទៅកាន់ក្រុងបាវិត ហើយក៏ជាការសម្រួលក្នុងការដឹកជញ្ជូនដើម្បីបម្រើយន្តការនៅក្នុងវិស័យនានាផងដែរ

គួររំលឹកឡើងវិញថាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ ដោយគ្រោងនឹង បញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ហើយផ្លូវនេះគឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា ១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕ 

37a4f9e5 1580 4e90 Abd8 A8db93a37b02

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia