ក្រុមហ៊ុនចិនចំនួន ៥ ចុះទៅខេត្ដ១នេះផ្ទាល់ ដើម្បីសិក្សាសម្រាប់ការវិនិយោគ
Bunthoeun KoemJUNE 15 2025663 views

ក្រុមហ៊ុនចំនួន ៥ មកពីសាធារណរដ្ឋប្រជាមានិតចិន សម្រេចជ្រើសរើសយកខេត្ដព្រះសីហនុ ជាទីតាំងសម្រាប់ការវិនិយោគរបស់ខ្លួន ខណៈក្រុមក៏បានចុះមកសិក្សាផ្ទាល់ផងដែរ។ ហើយក្នុងនោះក៏នឹងនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុផងដែរនៅក្នុងពេលឆាប់ៗខាងមុនបន្ថែមទៀត។

507863703 1018780590372751 3624119254040683960 N

យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដបានឲ្យដឹងថា ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគទាំង ៥ ខាងលើ ដឹកនាំដោយលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ ក្នុងបំណង សិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

506649665 1018780620372748 1145827379819043979 N

សូមជម្រាបជូនថា ក្រុមហ៊ុនខាងលើ បានចូលរួមវេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ ដោយមានការចាប់អារម្មណ៍ពីសក្តានុពលនៅខេត្តព្រះសីហនុ ទើបក្រុមហ៊ុនរបស់ពួកគាត់ បានសម្រេចចិត្តមកសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតនិងឈានទៅដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ទាំងនេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកគឺនៅខេត្តព្រះសីហនុ។ ដោយត្រឹមតែរយៈពេល១សប្តាហ៍បន្ទាប់ពីការធ្វើវេទិកា គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិនចិន មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា គិតត្រឹមរយៈពេល ៥ ខែដើមឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ទុនវិនិយោគមានចំនួនប្រមាណ ៤,២៣ន់ លានដុល្លារអាមេរិក។ អ្វីដែលគួរឲ្យកតសម្គាល់ខេត្ដព្រះសីហនុ ក៏ទទួលបានគម្រោវវិនិយោចំនួន ២៤ គម្រោងផងដែរ៕

507170830 1018780627039414 6179660599687783297 N

Slide 3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia