ថ្ងៃនេះសហរដ្ឋអាមេរិកតាមលោក Donald Trump ប្រធានាធិបតីអាមេរិកបានចាប់ផ្ដើមអនុវត្តពន្ធនាំចូលជាធរមានដោយក្នុងនោះដែរអ្វីដែលភ្ញាក់ផ្អើលនោះគឺអាមេរិកបានដំឡើងពន្ធនាំចូលចិនបន្ថែមចំនួន៥០%ដែលធ្វើឲ្យពន្ធនាំចូលចិនសរុបឡើងដល់១០៤%។
បើយោងតាមការចុះផ្សាយរបស់CNBC តាមរយៈក្រសួងការបរទេសចិនបានឲ្យដឹងថារដ្ឋបាលក្រុងប៉េកាំងនឹងធ្វើគ្រប់យ៉ាងដើម្បីការពារភាពត្រឹមត្រូវរបស់ខ្លួន។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា” បើអាមេរិកពិតជាមានចិត្តដោះស្រាយបញ្ហាដោយការចរចាដោយសន្តិវិធីនោះវានឹងបង្ហាញឥវិយាបថស្មើភាពគ្នា ការគោរពនិងផលប្រយោជន៍ទាំងសងខាង”។
យ៉ាងណាមិញបើយោងតាមសេចក្ដីប្រកាសព័ត៌មានឆ្លើយតបនឹងសហរដ្ឋអាមេរិករបស់ការិយាល័យក្រុមប្រឹក្សាព័ត៌មានចិនបានឲ្យដឹងថា” បើសហរដ្ឋអាមេរិកនៅតែដាក់កម្រិតការធ្វើពាណិជ្ជកម្មរបស់ចិននោះប្រយុទ្ធប្រឆាំងតបតទៅវិញហើយកំដរអាមេរិករហូតដល់ទីបញ្ចប់”។