ធ្លាប់ល្បីតែអីវ៉ាន់ចិន! តោះមកស្គាល់កន្លែងលក់ទំនិញរបស់ជប៉ុនវិញម្តង ល្បីមានអីវ៉ាន់រាប់លានមុខ
នារី AUTOOCTOBER 19 20234.7 K views

ជាទូទៅប្រជាជនខ្មែរយើងនៅពេលនិយាយដល់ការបញ្ជាទិញទំនិញ អ្វីដែលយើងគិតឃើញមុនគេនោះគឺការបញ្ជាទិញអីវ៉ាន់មកពីប្រទេសចិន ប៉ុន្តែថ្ងៃនេះរាងប្លែកបន្តិចអេដមីនសូមណែនាំកន្លែងលក់ទំនិញដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុនវិញម្តង ដែលមានឈ្មោះថា Don Quijote Dotonbori ខណៈទីតាំងមួយនេះមានទំនិញរាប់លានមុខ ដោយបងប្អូនអាចទៅមើលដោយផ្ទាល់ក៏បាន ឬទិញតាមអេបក៏បាន​។​

2023 02 01

យោងតាមគេហទំព័រ Metronine Osaka កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា Don Quijote Dotonbori ជាកន្លែងលក់ទំនិញដ៏ល្បីមួយនៅក្នុងប្រទេសជប៉ុន ដោយអតិថិជនភាគច្រើនអាចរកផលិតផលក្នុងក្តីស្រមៃរបស់ពួកគេបាននៅទីនោះ ដោយកម្រនឹងខកចិត្តណាស់ ខណៈទីនោះមានស្តុកស្ទើរតែទាំងអស់ដូចជា៖ ផលិិតផលថែរក្សាសម្រស់ ថែរក្សាស្បែក សម្លៀកបំពាក់ គ្រឿងអលង្ការ របស់ប្រើប្រាស់ក្នុងផ្ទះ គ្រឿងទេស គ្រឿងអេឡិចត្រូនិច សម្ភារៈកីឡា អាហារសម្រន់ វត្ថុអនុស្សាវរីយ៍ ទំនិញប្រណីត និងសូម្បីតែប្រដាប់ក្មេងលេងក៏ច្រើនដែរ ប៉ុន្តែផលិតផលដែលល្បីជាងគេនៅទីនោះគឺផលិិតផលគ្រឿងសម្អាងផ្ទាល់តែម្តង ​។

Capture1

2017 03 31

​លើសពីនេះ Don Quijote Dotonbori តែងតែមានការបញ្ចុះតម្លៃជាញឹកញាប់ដែលមានភាពទាក់ទាញមែនទែនពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេស។ ស្របគ្នានេះដែរផ្សារដ៏ល្បីល្បាញមួយនេះមានសរុបទាំងអស់ ៦ជាន់ ដោយក្នុងមួយជាន់ ទៅមួយជាន់មានផ្ទុកទៅដោយប្រភេទផលិតផលផ្សេងៗគ្នា។

Capture3

Capture2

គួរជម្រាបផងដែរថា ប្រិយមិត្តអាចដើរទិញទំនេញផ្ទាល់ក៏បាន ឬទិញតាមរយៈអនឡាញក៏បាន ដោយបងប្អូនចូលទៅកាន់គេហទំព័រ https://livejapan.com/en/list/?q=cosmictic

A2000110 Parts 5d085c9a96734

2023 03 21

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia