ដើមខែ ដើមទ្រព្យ! ក្រសួងកំណត់តម្លៃប្រេងសាំងឱ្យលក់បញ្ចុះតម្លៃចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែធ្នូ
ធី ស្រីល័ក្ខDECEMBER 1 20226.1 K views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាពេលមុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី0១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវលក់ ៤,២០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៦៥០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជាគឺចុះ ១,៥០ រៀលក្នុង១លីត្រចំពោះម៉ាស៊ូតវិញគឺចុះថ្លៃ ៣,៥០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។ដោយឡែកកាលពីកន្លងទៅតម្លៃប្រេងសាំងលក់ក្នុងតម្លៃ៤,៣៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៥,០០០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕

317305742 516880873797544 349922811116032210 N
317088702 516880897130875 8378354139614979981 N

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia