លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងប្រកាន់ខ្ជាប់រឿងធំៗ៣នេះ ជាមាគ៌ាដឹកនាំជីវិត
Kan DaraMARCH 14 2024568 views

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមការពារសិទ្ធិនារីកម្ពុជា និងត្រូវជាលោកជំទាវទីមួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែករឿងធំៗ៣ ដែលខ្លួនតែងប្រកាន់ខ្ជាប់ជាប់ជានិច្ច ដើម្បីជាមាគ៌ាដឹកនាំជីវិត៖

ទី១/. គឺភាពសាមញ្ញ៖ លោកជំទាវបណ្ឌិតតែងប្រកាន់យកនូវភាពសាមញ្ញគ្រប់កាលៈទេសៈ មិនថាទាំងការរស់នៅ និងការបំពេញភារកិច្ចលើការងារផ្សេងៗនោះទេ។ លោកជំទាវបណ្ឌិត បានលើកឡើងយ៉ាដូច្នេះថា៖ «នៅពេលធ្វើការ ត្រូវរក្សាភាពសាមញ្ញ។ ក្នុងគ្រាដែលខ្ញុំធ្វើការអ្វីមួយ ត្រូវចុះទៅដល់កន្លែងផ្ទាល់ជាមួយក្រុមការងារទាំងអស់ ហ្នឹងគឺជាអ្វីដែលខ្ញុំតែងធ្វើ»

ខខ

ទី២/. ភាពអំណត់៖ សុភាពសិតខ្មែរពោលថា “តក់ៗបំពេញបំពង់ ឆុងៗកន្លះគ្រហែត” ប្រដូចទៅនឹង ត្រូវមានចិត្តអំណត់អត់ធន់ខ្ពស់ ទើបអាចសម្រេចកិច្ចការធំបាន។ ក្នុងនោះលោកជំទាវបណ្ឌិត បានថ្លែងថា៖ «ភាពអំណត់នេះសំខាន់ណាស់ សម្រាប់ការងារសង្គម ការងារមនុស្សធម៌ យើងពុំទទួលបានផលភ្លាមៗទេ ព្រោះលទ្ធផលនៃការងារនេះត្រូវចំណាយពេលយូរ ហើយជួនកាលលទ្ធផលមិនដូចអ្វីដែលយើងរំពឹងទុកទៀតផង។ ភាពអំណត់ ជាគ្រឿងនៃភាពជោគជ័យ»

ទី៣/. មេត្តា៖ មានចិត្តសណ្តោស ប្រោសក្តីស្រលាញ់ ព្រួសក្តីសង្ឃឹមលើអ្វីដែលខ្លួនធ្វើជាប្រចាំ ទើបអាចធ្វើដំណើរបានវែងឆ្ងាយ។ លោកជំទាវបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះថា៖ «ការងារមនុស្សធម៌ ការងារសង្គម ត្រូវធ្វើចេញពីបេះដូង ចេញពីចិត្ត បើគ្មានរបស់ទាំងពីរនេះទេ នោះយើងមិនស័ក្តិសមនឹងការងារនេះឡើយ ព្រោះវាជាការងារស្ម័គ្រចិត្តពុំមានចេតនាចង់បានផលប្រយោជន៍ត្រឡប់វិញទេ។ ដោយសារតែការប្រើបេះដូងនេះហើយ ទើបការងារទាំងអស់ដែលខ្ញុំបានធ្វើកន្លងមកត្រូវបានគេទទួលស្គាល់»

ជាចុងក្រោយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានសង្កត់ធ្ងន់នៅក្នុងកម្មវិធី បងស្រីនិងប្អូនស្រី (Sister to Sister) កាលអំឡុងឆ្នាំ២០២៣ ថា រឿងសំខាន់ធំៗទាំង៣ខាងលើ គឺជាមាគ៌ាដឹកនាំជីវិតលោកជំទាវបណ្ឌិតដើរមកដល់ចំណុចនេះ ហើយបងប្អូនក៏គួរយកទៅអនុវត្តផងដែរ នៅពេលកាន់ការងារអ្វីមួយនាគ្រាអនាគត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia