មានរឿងអ្វីកើតឡើង? មេធំ Binance លាលែងពីតំណែងហើយត្រូវអាមេរិកពិន័យជាង៥០ពាន់លានដុល្លារ
Toeuy HongNOVEMBER 22 20231.1 K views

 លោក Changpeng Zhao នាយកប្រតិបត្តិក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនរកស៊ីប្ដូរលុយគ្រីបតូធំបំផុតក្នុងលោកពេលនេះបានលាលែងពីតំណែងចំណែកក្រុមហ៊ុន Binanceរបស់លោកត្រូវបានសហរដ្ឋអាមេរិកពិន័យជាប្រាក់ប្រមាណ៤.៣ពាន់លានដុល្លារ។

បើយោងតាមការចុះផ្សាយរបស់ NBC News បានឲ្យដឹងថាលោក Changpeng Zhao បានសម្រេចលាលែងពីតំណែងនៅក្នុង Binane បន្ទាប់ពីត្រូវបានគេរកឃើញថាលោកនិងក្រុមហ៊ុនBinance បានបង្កើតកំហុសបំពានច្បាប់លាងលុយកខ្វក់ បំពានច្បាប់ទណ្ឌកម្មនិងជាប់បបណ្ដឹងផ្សេងៗទៀតពីសហរដ្ឋអាមេរិក។

 ជុំវិញបញ្ហានេះក្រុមហ៊ុន Binance នឹងត្រូវបង់ប្រាក់ពិន័យចំនួន៤.៣ពាន់លានដុល្លារទៅកាន់ស្ថាប័នរតនាគារអាមេរិកហើយនេះគឺជាការពិន័យជាទឹកប្រាក់ដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃប្រាក់ពិន័យដែលត្រូវបង់ទៅរតនាគារអាមេរិក។

 នៅក្នុងសេចក្ដីប្រកាស លោកស្រី Janet Yellen ប្រធានរតនាគារអាមេរិកបានឲ្យដឹងថា Binance បានបំពានច្បាប់លាងលុយកខ្វក់។ ចំណែកសេចក្ដីប្រកាសរបស់នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកក៏បានប្រកាសផងដែរថា លោក Changpeng Zhao បានបរាជ័យក្នុងការរក្សាក៏ដូចជាប្រើប្រាស់កម្មវិធីប្រឆាំងនឹងការលាងលុយកខ្វក់នៅក្នុងអាជីវកម្មរបស់ខ្លួនហើយលោកក៏សម្រេចលាលែងពីតំណែងជានាយកប្រតិបត្តិដោយខ្លួនឯង។

បើយោងតាមការបង្ហោះសារនៅកសារបណ្ដាញសង្គមX  លោកChangpeng Zhao បានឲ្យដឹងថា” ខ្ញុំធ្វើខុសដូច្នេះខ្ញុំត្រូវតែមានទំនួលខុសត្រូវ។ នេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នានិងសម្រាប់ខ្លួនខ្ញុំផ្ទាល់”។

ក្រៅពីក្រុមហ៊ុនBinance រងពិន័យជាង៤ពាន់លានដុល្លារហើយ លោក Changpeng Zhao ខ្លួនឯងផ្ទាល់ក៏ទទួលរងពិន័យជាទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារនូវកំហុសឆ្គងដែលលោកបានធ្វើ។ បើទោះបីជាលោកបានចាញចេញពីតំណែងជានាយកប្រតិបត្តិពិតមែនប៉ុន្ដែលោកនៅតែជាម្ចាស់ភាគហ៊ុនធំដដែលនៅក្នុងក្រុមហ៊ុនBinance។

 គួរបញ្ជាក់ផងដែរបន្ទាប់ពីលោក Changpeng Zhao លាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុនBinance លោក Richard នឹងត្រូវឡើងធ្វើជានាយកប្រតិបត្តិថ្មីជំនួសឲ្យលោក Changpeng Zhaoវិញម្ដង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia