CEO Joe Kudla ធ្លាប់រកស៊ីខាតដួលអាជីវកម្ម២ រហូតអាចរកឃើញផ្លូវបង្កើតជំនួញ៤ពាន់លាន$
ឡុង វឌ្ឍនៈMAY 28 2023853 views

ការរកស៊ីខាត គឺជាអ្វីដែលអ្នករកស៊ីភាគច្រើនតែងតែឆ្លងកាត់ ប៉ុន្តែអ្វីដែលខុសគ្នាគឺបុគ្គលដែលអាចរកឃើញផ្លូវរីកចម្រើន គឺពួកគាត់មិនព្រមបាក់ស្បាត ចុះចាញ់នឹងឧបសគ្គដោយគ្រាន់តែរកស៊ីខាត ឬជួបភាពបរាជ័យ១ដង ២ដងនោះទេ។

ជាក់ស្ដែងសម្រាប់ CEO វ័យ៤៥ឆ្នាំគឺលោក Joe Kudla ស្ថាបនិកក្រុមហ៊ុន  Encinitas ដែលជាអាជីវកម្មផ្ដោតលើការលក់សម្លៀកបំពាក់កីឡា។

មុនពេលដែលលោកអាចកសាងអាជីវកម្មតម្លៃ៤ពាន់លានដុល្លារ គឺលោកធ្លាប់ជួបភាពបរាជ័យជាមួយនឹងអាជីវកម្ម២រួចមកហើយ។ ត្រឡប់ទៅកាន់អតីតកាលបន្តិច ក្នុងឆ្នាំ២០១៤ Kudla បានដួលអាជីវកម្មលក់ទាក់ទងនឹងសម្លៀកបំពាក់ស្ត្រី។ ចំណែកឯអាជីវកម្មមួយទៀតគឺទាក់ទងនឹងការលក់សម្លៀកបំពាក់ឡើងភ្នំរបស់បុរស ហើយលទ្ធផលចុងក្រោយក៏បរាជ័យមួយតង់ទៀត។

ក្រោយបរាជ័យ២ដង លោកបានរៀនពីកំហុសឆ្គងនានា ហើយកំហុសដែលលោករៀនបាននោះគឺមិនអាច គ្រាន់តែដកពេលវេលាមួយផ្នែកមកធ្វើវា ដោយមិនបានប្រមូលថាមពល ប្រមូលធនធានផ្ដោតលើវាឱ្យបានខ្លាំងនោះដែរ។ អាស្រ័យហេតុនេះហើយ ទើបបានជាអាជីវកម្មក្រោយ លោកបានសម្រេចចិត្តលាឈប់ពីការងារ ហើយផ្ដោតលើអាជីវកម្មនោះឱ្យបានខ្លាំងបំផុត រហូតវាមានភាពរីកចម្រើនខ្លាំងមកទល់នឹងពេលបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ថា៖ «អ្នកវិនិយោគ គេមិនទុកចិត្តនិងហ៊ានដាក់ទុនវិនិយោគជាមួយអ្នកនោះទេ បើសិនជាអ្នកមិនបានផ្ដោតលើវាឱ្យខ្លាំង ហើយគ្រាន់តែឆ្លៀតពេលលេងៗដើម្បីធ្វើវានោះ»។ នេះជាមូលហេតុដែលអ្នកចាំបាច់ត្រូវផ្ដោតលើវាឱ្យខ្លាំង ហើយងប់ងុលជាមួយវាឱ្យបានខ្លាំងបំផុត។

ក្រោយពីការសិក្សាពីកំហុសឆ្គងនានា លោកបានបំប្លែងអាជីវកម្មដែលលក់តាមបែបប្រពៃណី មកជាការលក់តាម e-commerce ដែលជួយឱ្យអាជីវកម្មលោកអាវពង្រីកវិសាលភាពខ្លួនបានកាន់តែធំទូលាយ និងអាចបញ្ចៀសខ្លួនចេញពីភាពបរាជ័យ។

តាមរយៈបទពិសោធន៍លោក បានបង្ហាញថា កុំខ្លាចកំហុសឆ្គង កុំខ្លាចភាពបរាជ័យ ព្រោះវាជាគ្រូបង្រៀនដ៏ល្អបំផុត ដែលអាចជួយឱ្យអ្នករកឃើញពន្លឺនៃភាពជោគជ័យ បើសិនជាអ្នកចេះយកកំហុសទាំងនោះ មកវិនិយោគទៅអនាគត និងឈប់ធ្វើអ្វីដែលខុសឆ្គងនាំឱ្យខាតបង់តទៅទៀត៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia