ឱកាលល្អ! ក្រសួងការងារ ប្រកាសជ្រើសរើសសិស្ស និស្សិត ចូលក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលថ្មីលើជំនាញ៩នេះ
THATSORNA NOVMARCH 22 202312.3 K views

ជាដំណឹងល្អសម្រាប់អ្នកដែលមានបំណងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីរាជការ ខណៈថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២៣។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណៈជន សិស្ស-និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឬអង្គការ ទាំងអស់ឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២៣នេះ ក្រសួងត្រូវការជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្មីចំនួន ២០កន្លែងលើជំនាញចំនួន៩ ក្នុងនោះរួមមាន៖ រដ្ឋបាល នីតិសាស្ត្រ គ្រប់គ្រង ព័ត៌មានវិទ្យា សេដ្ឋកិច្ច អក្សរសាស្ត្រភាសាបរទេស ធនាគារនិងហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។

សូមជម្រាបផងដែរថា សម្រាប់ការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី ២៨ ខែមេសា ដោយកន្លែងទំនាក់ទំនងលក់ និងទទួលពាក្យប្រឡង ស្ថិតនៅទីស្តីការក្រសួង (នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក) អាសយដ្ឋាន អាគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ជាន់ផ្ទាល់ដី ជាប់វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទលេខ៖ 023 884 375 / 077 518 511 / 081 805 036

337289859 242565791446197 4435518662047356664 N

E

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia