ផ្អើលមនុស្សរាប់ពាន់នាក់ ទៅទទួលដំឡូងហ្វ្រី ពីក្រុមហ៊ុន ឆេមពានគ្រុប
Bunthoeun KoemJUNE 29 2025

ពិតជាពូកែមែន ក្រុមហ៊ុនឆេមពានគ្រុប យកដំឡូងខ្មែរច្នៃជាដំឡូងបំពងខ្មែររសជាតិឆ្ងាញ់ប្លែក ទាក់ចិត្តបងប្អូនខ្មែរជិត៤,០០០នាក់ ទៅតម្រង់ជួរចាំភ្លក់ដំឡូងបំពងខ្មែរ។​ ដំឡូង៣តោនបានយកមកចម្អិនចែកជូនបងប្អូននិងភ្ញៀវបរទេស ញ៉ាំហ្វ្រីឥតគិតថ្លៃនៅសួនច្បារក្រុងតាខ្មៅ! ដោយសារពេលនេះដំឡូងខ្មែរកំពុងធ្លាក់ថ្លៃមិនសូវមានទីផ្សារ ហេតុដូចនេះ ក្រុមហ៊ុនឆេមពានគ្រុបបានបង្កើតកម្មវិធីសាទរដំឡូងខ្មែរនេះ ដើម្បីជួយផ្សព្វផ្សាយរកទីផ្សារអោយកសិករខ្មែរយើង ។ 

Photo 2025 06 29 19 29 14

ដំឡូង៣តោននេះ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិការ ក្រុមហ៊ុនឆេមពានគ្រុប បានចុះទៅដកដំឡូងដោយផ្ទាល់ពីចំការកសិករនៅស្រុកសំពៅលូន ខេត្តបាត់ដំបង​និងបញ្ជាទិញចំនួន៣តោន មកដាក់តាំងបង្ហាញក្នុងការប្រគំតន្រ្តីហ្រ្គីត សាទរដំឡូងខ្មែរ ដើម្បីគាំទ្រលើកស្ទួយកសិផលខ្មែរ  នេះជាទឹកចិត្តដ៏ប្រពៃ របស់លោកជំទាវក្នុងនាមខ្មែរជួយខ្មែរ។

Photo 2025 06 29 19 29 55

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ដែលផលិតផលខ្មែរ100% រួមមាន ភេសជ្ជះប៉ូវកម្លាំងហ្រ្គីត ស្រាបៀរហ្រ្គីត​ ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ សូមបងប្អូនជួយគាំទ្រផលិតផលខ្មែរ របស់ក្រុមហ៊ុនឆេមពានគ្រុបទាំងអស់គ្នា៕

Photo 2025 06 29 19 29 26

Photo 2025 06 29 19 31 02

Photo 2025 06 29 19 30 29

Photo 2025 06 29 19 30 17

Photo 2025 06 29 19 30 39

Photo 2025 06 29 19 29 46

Photo 2025 06 29 19 29 37

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia