នាពេលកន្លងមក មនុស្សភាគច្រើនតែងគិតថា លោក Tim Cook មេធំក្រុមហ៊ុន Apple គឺជានាយកប្រតិបត្តិ (CEO) ទទួលបានប្រាក់ខែខ្ពស់បំផុត។ ប៉ុន្តែទិន្នន័យថ្មីពីរបាយការណ៍រួមរបស់ Equilar និង Associated Press បានបង្ហាញថា បុរសដែលឈរលើកំពូលតារាងនៃប្រាក់ឈ្នួល CEO គឺលោក Patrick W. Smith នាយកប្រតិបត្តិនៃក្រុមហ៊ុន Axon Enterprise។
ក្នុងឆ្នាំ ២០២៤ លោក Patrick W. Smith ទទួលបានប្រាក់ខែសរុបប្រហែល ១៦៤.៥ លានដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។ ប្រាក់ទាំងនេះភាគច្រើនបានមកពី រង្វាន់ភាគហ៊ុន ឬ “stock awards” ដែលផ្អែកលើសមិទ្ធផលនៃក្រុមហ៊ុន Axon Enterprise។ ក្រុមហ៊ុននេះមានឈ្មោះល្បីលើការផលិតឧបករណ៍សុវត្ថិភាព ដូចជា Taser និងកាមេរ៉ាសម្រាប់ប៉ូលិស។
គួរជម្រាបផងដែរថា ក្រៅពីប្រាក់ខែគោល CEO ភាគច្រើន មានប្រាក់រង្វាន់ប្រចាំឆ្នាំ, រង្វាន់ភាគហ៊ុន និងការបញ្ចុះពន្ធច្រើនក្រោមកិច្ចព្រមព្រៀងរយៈពេលវែង បូករួមទាំងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ជាពិសេស CEO ក្នុងក្រុមហ៊ុនល្បីៗលំដាប់ពិភពលោក ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងយ៉ាងឆាប់រហ័ស៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook