ក្រោយពីបានបិទបញ្ចប់ការលក់ហ៊ុនក្នុងផ្សារដំបូង(IPO)ហើយនោះក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ដ៏ចំណាស់មួយនៅកម្ពុជាបានឈានជើងដល់ផ្សារបន្ទាប់ពោលគឺឡើងផ្សារហ៊ុនជាផ្លូវការនៅថ្ងៃនេះ ដែលអនុញ្ញាតឲ្យវិនិយោគិនលើផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ទិញលក់ហ៊ុន Cellcard ដោយសេរីនៅលើផ្សារហ៊ុនបាន។
ការឡើងផ្សារហ៊ុនជាផ្លូវការរបស់ក្រុមហ៊ុនសែលកាតនេះគឺមានន័យថាភាគហ៊ុនរបស់សែលកាតត្រូវបានដាក់លក់ជាសាធារណៈ ដូច្នេះប្រជាជនខ្មែរទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់សែលកាតតាមរយៈការទិញភាគហ៊ុនសែលកាតនៅលើផ្សារហ៊ុនខ្មែរ។
ឡើងលើផ្សារហ៊ុនជាផ្លូវការនៅថ្ងៃទីមួយនេះយើងសង្កេតឃើញថាគិតត្រឹមម៉ោង១រសៀលនេះ ទំហួញដូររបស់សែលកាតលើផ្សារមានរហូតដល់ទៅជាងម៉ឺន៣៥ហ៊ុនគិតជាទឹកប្រាក់ជាង៨២៩លានរៀល ហើយត្រូវហ៊ុនសែលកាតត្រូវបានជួញដូរលើផ្សារហ៊ុនមានតម្លៃ២,៣៤០រៀលក្នុងមួយហ៊ុន។
សម្រាប់បងប្អូនខ្មែរដែលចង់ក្លាយជាម្ចាស់ភាគហ៊ុនរបស់Cellcard អាចសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនដើម្បីក្លាយអ្នកវិនិយោគលើផ្សារហ៊ុនអាចទិញហ៊ុនសែលកាតនិងភាគហ៊ុនក្រុមហ៊ុនក្នុងស្រុកធំៗជាច្រើនទៀត។
ចំពោះដើមទុនវិនិយោគលើផ្សារហ៊ុនមិនជាបញ្ហាសម្រាប់បងប្អូនឡើយពោលគឺការវិនិយោគលើផ្សារហ៊ុន ហើយអាចចាប់ផ្ដើមពីដើមទុនតិចតួចបានដូច្នេះអ្នកមានលុយតិច អ្នកមានចំណូលទាបក៏អាចវិនិយោគលើផ្សារហ៊ុនបានដែរ។ ជាក់ស្ដែងលើផ្សារហ៊ុនគេអនុញ្ញាតឲ្យយើងទិញហ៊ុនត្រឹម១ហ៊ុនក៏បាន។ ឧទាហរណ៍តម្លៃហ៊ុនសែលកាត២,៣៤០រៀលក្នុងមួយហ៊ុន ដូច្នេះបើអ្នកលុយខ្ទង់២ពាន់រៀលក៏អាចវិនិយោគបានដែរ។
គួរបញ្ជាក់ផងដែរបើចង់សល់ទ្រព្យនិងបង្កើតប្រភពចំណូលរយៈពេលវែង ការមានភាគហ៊ុននៅក្នុងក្រុមហ៊ុនគឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយព្រោះកាលអ្នកមានភាគហ៊ុននៅក្នុងក្រុមហ៊ុននោះបើក្រុមហ៊ុនរកស៊ីចំណេញអ្នកក៏បានប្រាក់ចំណេញតាមរយៈភាគលាភ។ ដូច្នេះចង់មានភាគហ៊ុនក្នុងក្រុមហ៊ុនធំៗក្នុងស្រុក ដូចជា ធនាគារ អេស៊ីលី សែលកាត រដ្ឋទឹកក្រុងភ្នំពេញ និងក្រុមហ៊ុនផ្សេងៗជាច្រើន បងប្អូនអាចសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុន។
យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ពលរដ្ឋខ្មែរហើយមានអារម្មណ៍ថាស្មុគស្មាញមិនដឹងចាប់ផ្ដើមវិនិយោគពីផ្លូវណា។ ដូច្នេះបងប្អូនចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕