ខេត្ដសក្ដានុពល! ខេត្ដ ២ នេះទទួលបានគម្រោងវិនិយោគ ១១ តម្លៃជិត១០០ លាន$គិតត្រឹម១ខែកញ្ញា
Srey NuthSEPTEMBER 30 2023416 views

គិតត្រឹមរយៈពេលមួយខែនៃខែ កញ្ញា នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុម័តគម្រោងធំ ១១ ជូនទៅដល់ក្រុមហ៊ុនវិនិយោគ ដើម្បីបោះទុនបង្កើតរោងចក្រនៅក្នុងខេត្ដ ព្រះសីហនុ និងខេត្ដកំពង់ស្ពឺ។ គម្រោងវិនិយោគបង្កើតរោងចក្រថ្មីទាំង១១នេះ ក៏នឹងបង្កើតឱកាសការងារសរុបជាងរាប់ពាន់កន្លែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

យោងតាមរបាយការណ៍របស់CDC បានឲ្យដឹងថានៅក្នុងខែកញ្ញានេះ ខេត្ដទាំងពីរគឺទទួលបានគម្រោងរោងចក្រចំនួន១១ ដែលមានតម្លៃសរុប៩៧,៤២ លានដុល្លារ ។ ហើយគម្រោងរោងចក្រទាំង ១១ នេះត្រូវបានវិនិយោគដោយក្រុមហ៊ុនដូចខាងក្រោម៖

 

១. ក្រុមហ៊ុន HONGRUI BAG (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង។

 

២. ក្រុមហ៊ុន TW LIGHTS CO., LTD គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។

 

៣. ក្រុមហ៊ុន TX FOOD (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

 

៤. ក្រុមហ៊ុន JIASHUN R PACKAGING MATERIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កំបិត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

 

៥. ក្រុមហ៊ុន HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ...) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។

 

៦. ក្រុមហ៊ុន PRIME STORAGE SOLUTION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

 

៧. ក្រុមហ៊ុន INTEGRITY UNION PACKAGING MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង។

 

៨. ក្រុមហ៊ុន APOLLO PET PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។

 

៩. ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។

 

១០. ក្រុុមហ៊ុន CAMBODIAN LUHENG PET FOOD CO., LTD. គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។

 

១១. ក្រុមហ៊ុន ULTIMATE MOTION CO., LTD. គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៥ កន្លែង៕​

 

382230694 712928744198728 1909606610946932158 N

379825139 707798598045076 9170056315703815655 N

 

377771382 704361155055487 186286100323932245 N

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia