សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបញ្ឈប់ចេញអាជ្ញាប័ណ្ណបើកកាស៊ីណូ នៅខេត្ដ ២ នេះ
Bunthoeun KoemJUNE 6 202412 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឲ្យគណៈកម្មការគ្រប់គ្រងល្បែង​ពាណិជ្ជកម្មកម្ពុជា បញ្ឈប់ការចេញអាជ្ញាប័ណ្ណបើកកាស៊ីណូនៅក្នុងខេត្ដចំនួន២គឺ ខេត្ដកំពត និងខេត្ដកែប។ ការបញ្ជារបស់សម្ដេចធិបតីនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកំពង់ផែអន្ដរជាតិកំពតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

Img 2859

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានការស៊ើបសួរ អំពីការស្នើសុំអាជ្ញាប័ណ្ណបើកកាស៊ីណូនៅខេត្ដកំពត ខ្ញុំសុំបញ្ជាក់ ការបើកកាស៊ីណូកន្លងទៅ យើងអនុញ្ញាតតែនៅតាមច្រកព្រំដែនហើយមានតែមួយទេនៅបូកគោ។ អ៊ីចឹងពីពេលនេះទៅមុខ គឺក្រៅពីកន្លែងនេះ (បូកគោ) គឺមិនចេញអាជ្ញាប័ណ្ណធ្វើកាស៊ីណូនៅក្នុងខេត្ដកំពតទៀតទេ បើចង់វិនិយោគទៅធ្វើនៅច្រកព្រំដែនទៅ»។

សម្ដេចធិបតីបន្ដថា «នៅក្នុងខេត្ដយើងមានតែមួយនៅបូកគោ ឲ្យតែមួយនៅបូកគោចុះ ក្រៅពីហ្នឹងអត់ឲ្យអាជ្ញាប័ណ្ណធ្វើទៀតទេសម្រាប់កាស៊ីណូនៅក្នុងខេត្ដ។ ទី២ ខេត្ដកែបដូចគ្នា គឺអត់ឲ្យអាជ្ញាប័ណ្ណធ្វើកាស៊ីណូទេ។ សុំអាជ្ញាបណ្ណធ្វើតំបន់សេដ្ឋកិច្ចពិសេស ខ្ញុំអនុញ្ញាតឲ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើអូតែលខ្ញុំអនុញ្ញាតឲ្យធ្វើ សុំអាជ្ញាប័ណ្ណធ្វើបុរីខ្ញុំអនុញ្ញាតឲ្យធ្វើ សុំធ្វើការស៊ីណូអត់ទេ»។ 

យ៉ាងក៏ដោយ ក្រៅពីកាស៊ីណូនេះ សម្ដេចធិបតី ហ៊ុន ណែត នៅតែស្វាគមន៍ចំពោះការវិនិយោគបើកអូតែលសម្រាប់ការបម្រើវិស័យទេសចរណ៍ ការវិនិយោគវិស័យកម្មន្ដសាស វិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច នៅក្នុងខេត្ដកំពត និងខេត្ដកែបដដែល។ ហើយលើកទឹកចិត្ដវិនិយោគឲ្យបានកាន់តែច្រើនមកកាន់ខេត្ដទាំងពីរនេះផងដែរ៕

Gambling in Las Vegas 2023 01

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia