លឿនដូចព្យុះ! Porsche ត្រៀមបញ្ចេញឡានអគ្គិសនីថ្មី សាកថ្មមិនដល់១៥នាទី ជិះបាន១៣០០គីឡូ​
នារី AUTOMAY 23 2023897 views

លែងបារម្ភពីរឿងបើកបរផ្លូវឆ្ងាយ គ្មានអ្វីសាកថ្មទៀតហើយ  ពេលនេះរថយន្តប្រណីតអាល្លឺម៉ង់ Porsche គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន ដោយចំណាយពេលសាកថ្មមិនដល់ ១៥នាទីផង អាចជិះបានជាង១ពាន់គីឡូម៉ែត្រ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន CARSCOOPS កាលពីពេលកន្លងទៅនេះ។

High Mission E Cross Turismo California 2018 Porsche Ag 11 E1530807600482

បើតាមរវិស្វករបច្ចេកវិទ្យាដែលមានជំនាញខាងថ្មរបស់ Porsche អ្នកស្រី​  Stefanie Edelberg បានអះអាងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ រថយន្តអគ្គិសនីរ Porsche នឹងអាចបំពាក់ដោយថ្មដែលមានសមត្ថភាពខ្ពស់ដែលអាចធ្វើដំណើរបានចម្ងាយ ១,៣០០ គីឡូម៉ែត្រ ជាពិសេស វាចំណាយពេលតិចជាង ១៥ នាទីដើម្បីសាកពេញ។

Design២

៤

ស្របគ្នានេះដែរ ក្រុមហ៊ុនបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យរថយន្តអគ្គិសនី Porsche អាចសាកថ្មបានក្នុងល្បឿនលឿនបែបនេះ ខ្លួននឹងបង្កើន anode នៃ EV ដែលមានន័យថាបង្កើនអេឡិចត្រូតអវិជ្ជមាននៅក្នុងថ្ម ដើម្បីជួយបង្កើនល្បឿននៃការសាកថ្មឱ្យឆាប់ពេញ។ លើសពីនេះក្រុមហ៊ុនបានឱ្យដឹងទៀតថា silicon anodes (បង្កើន​សមត្ថភាព​អាគុយ) នឹងផ្តល់នូវទំហំផ្ទុកលើសពីមុន ១០ ដង និងមានសមត្ថភាពអាចសាកលឿនប្រហែល ៥ នាទីប៉ុណ្ណោះ អាចសាកបាន ៨០ភាគរយ ពោលគឺក្នុងរយៈពេលតិចជាង ១៥ នាទីជាមួយនឹង anodes ទាំងនេះ។​​

Designស

 ប្រភពដដែលក៏បានឱ្យដឹងទៀតថា ដើម្បីសាកថ្មបានលឿន លុះត្រាតែស្ថានីយសាកថ្មត្រូវតែជាស្ថានីយដែលមានថាមពលខ្លាំងដូចគ្នា៕ 

៤៥

Taycan 4s 3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia