តម្លៃ១.៧ពាន់លានដុល្លារ! តស់មកដឹងចំនួនទុនដែលក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិនវិនិយោគក្នុងព្រែកជីកហ្វូណនតេជោ
Bunthoeun KoemAUGUST 15 2024235 views

គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ដោយគម្រោងគឺមានការវិនិយោគសាងសង់រួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក ជាមួយនឹងក្រុមហ៊ុនចិន។ ហើយនៅពេលលេចចេញជារូបរាងត្រូវបានគេរំពឹងថានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា។

Efe4ae1f 3183 4fb0 A5d0 Aa1946ed3f27

ដូច្នេះតើគម្រោងព្រែកជីកហ្វូណនតេជោនេះ ក្រុមហ៊ុនខ្មែរកាន់ទុនវិនិយោគចំនួនប៉ុន្មាន? ហើយក្រុមហ៊ុនចិនកាន់កាប់ទុនវិនិយោគចំនួនប៉ុន្មាន? និងចាយពេលប៉ុន្មានសម្រាប់ការស្ថាបនា?

បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)។

6b780af1 Df5e 4ec5 975e B0e4b636c1f3

សូមជម្រាបថា ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេកមានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ៕

454818985 816342810676715 8156317274099480928 N

454910381 816342927343370 7454058827305758763 N

455002596 816342850676711 1645489196739599927 N

454965445 816342844010045 1671669998865467252 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia