តើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាពអាចធ្វើប័ណ្ណសមាជិក ប.ស.ស បានឬទេ?
ធី ស្រីល័ក្ខMAY 18 2025107 views

សម្រាប់បងប្អូនកម្មករនិយោជិត បុគ្គលិក អ្នកបម្រើការងារក្នុងផ្ទះ ឬបងប្អូនអ្នកប្រកបរបររកស៊ីផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានគឺតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាព។
 

ជាមួយគ្នានោះដែរ សម្រាប់កម្មករនិយោជិត បុគ្គលិក និងអ្នកបម្រើការងារក្នុងផ្ទះ ដើម្បីអាចស្នើសុំធ្វើ ប័ណ្ណសមាជិក ប.ស.ស. បាន ថៅកែ ឬនិយោជក ឬម្ចាស់ផ្ទះ ត្រូវបញ្ជូនកម្មករនិយោជិត បុគ្គលិក និងអ្នកបម្រើការងារក្នុងផ្ទះ មកស្នាក់ការ ប.ស.ស. ដែលជិតបំផុត ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលមានសុពលភាព ឬលិខិតឆ្លងដែនសម្រាប់ជនជាតិបរទេស
២. លិខិតបញ្ជាក់ការងារ

 សម្រាប់បុគ្គលស្វ័យនិយោជន៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារ ដែលរួមមាន ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលមានសុពលភាព
២. វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៣.ត្រូវមានអាយុមិនលើសពី ៦០ឆ្នាំ

៣៤

គួរបញ្ជាក់ថា សម្រាប់ការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ក៏អាចស្នើសុំតាមរយៈកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (NSSF Member) បានដែរ ដោយលោកអ្នកមិនចាំបាច់មកទីស្នាក់ការ ប.ស.ស. ដោយផ្ទាល់នោះទេ ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia