មានក្រដាសប្រាក់រៀល ត្រូវភ្លើងឆេះកុំចោល អាចយកមកប្ដូរនៅធនាគារជាតិឲ្យតែក្រដាសប្រាក់អាចរក្សាទ្រង់ទ្រាយបែបនេះ
Toeuy HongFEBRUARY 18 2025158 views

បច្ចុប្បន្នធនាគារជាតិនៃកម្ពុជានៅតែបន្ត ទទួលយកក្រដាសប្រាក់ ចាស់ ទក់ឬរហែក ដូច្នេះសម្រាប់បងប្អូនដែលមានក្រដាសប្រាក់រៀលមានសភាពបែបនេះអាចយកមកប្ដូរយកក្រដាសប្រាក់រៀលថ្មីនៅសាខាធនាគារជាតិនៅទូទាំងប្រទេសនៅរៀងរាល់ម៉ោងធ្វើការ។

អ្វីដែលកាន់តែពិសេសនោះគឺបើបងប្អូនមានក្រដាសប្រាក់រៀលត្រូវភ្លើងឆេះក៏អាចយកមកប្ដូរនៅធនាគារជាតិបានដែរឲ្យតែសភាពក្រដាសប្រាក់អាចរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី៧០%។

បើយោងតាមការបង្ហោះរបស់ធនាគារជាតិមុននេះបន្តិចបានឲ្យដឹងថា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ធំ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋម្នាក់រស់នៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រាក់សន្សំរបស់គាត់បានឆេះខូចខាត ដោយសារភ្លើងឆេះផ្ទះ។

Jes

ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។

Jes1

គួររំលេចថា សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕

Re

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia