អ្នកស្រី អ៊ុង ពុធមុល្លិកា លាឈប់ពីការងារនៅព្រលានយន្តហោះ ងាកមកចិញ្ចឹមក្តាមថ្មលក់ឲ្យភ្ញៀវលែងចង់ទាន់
ធី ស្រីល័ក្ខJUNE 8 2023931 views

ជាធម្មតា យើងធ្លាប់តែឃើញថា ស្រ្តីភាគច្រើននៅពេលដែលឈប់ធ្វើការពួកគាត់បានទៅចាប់មុខរបរលក់អនឡាញឬលក់សម្លៀកបំពាក់អីជាដើម ប៉ុន្តែចំពោះស្រ្តីមួយរូបនេះវិញ គឺអ្នកស្រី អ៊ុង ពុធមុលិកា បន្ទាប់ពីលាឈប់ពីការងារនៅព្រលានយន្តហោះ បែរជាមកសំងំចិញ្ចឹមក្តាមថ្មីតាមបែបធម្មជាតិរយៈពេល ៦ឆ្នាំ នៅខេត្តព្រះសីហនុ រហូតលក់ឱ្យភ្ញៀវសឹងមិនទាន់ឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Business Cambodia អ្នកស្រី អ៊ុង ពុធមុល្លិកា ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្តាមថ្មនៅស្រុកព្រៃនប់ បាននិយាយថា មែនទែនទៅតាំងពីដើមមកអ្នកស្រីរស់នៅភ្នំពេញទេ ដោយគាត់ជាអ្នកបម្រើការងារនៅព្រលានយន្តហោះ តែពេលធ្វើការនោះអ្នកស្រីបានស្គាល់ជនជាតិថៃនិងជប៉ុនជាដើមដូច្នេះហើយគាត់ក៏បានសម្រេចចិត្តឈប់ធ្វើការមកចិញ្ចឹមបង្គាតែនៅអំឡុងឆ្នាំ ២០០៣ ពេលចិញ្ចឹមរួចពុំមានទីផ្សារឡើយ បែបនេះហើយជនជាតិគេទាំងនោះក៏ដកហ៊ុនអស់ហើយត្រឡប់ទៅក្រៅប្រទេសវិញអស់ទៅ។

ក្រោយពីជនជាតិថៃជប៉ុនដកហ៊ុនអស់ អ្នកស្រី ពុធមុល្លិកា នៅចិញ្ចឹមបង្គាតែម្នាក់ឯងឡើយ ហើយការចិញ្ចឹមបង្គានេះពិតជាពិបាកខ្លាំងណាស់ព្រោះអ្នកស្រីបានទិញពូជពីក្រៅប្រទេសដូចនេះសូម្បីតែចំណីក៏ទិញពីក្រៅប្រទេសមកដែរ ហើយសូម្បីតែបច្ចេកទេសចិញ្ចឹមបង្គាអ្នកស្រីក៏មិនចេះដែរយូរៗទៅរបរចិញ្ចឹមបង្គានេះក៏ដួលបាត់ទៅ។ ក្រោយពីរបរនេះដួលទៅ អ្នកស្រីក៏មិនខ្ចីអស់សង្ឃឹមដែរ ពោលគឺគាត់បានងាកមកចិញ្ចឹមត្រីតុកកែ ត្រីឆ្ពង់ តែនៅមិនទទួលបានផលល្អ បន្ទាប់មកអ្នកស្រីក៏ងាកមកចិញ្ចឹមក្តាមថ្មវិញដោយចាប់របរចិញ្ចឹមក្តាមនេះជាអាជីពតែម្តងទៅ។

១

អ្នកស្រី អ៊ុង ពុធមុល្លិកា បាននិយាយបន្តទៀតថា អ្នកស្រីជាមនុស្សម្នាក់ដែលធ្លាប់តែធ្វើការឱ្យគេ ហើយហើយក៏ធ្លាប់បរាជ័យក្នុងការចិញ្ចឹមបង្គារក៏ដូចជាចិញ្ចឹមត្រី ហើយសុខៗក៏មកប្តូរចិញ្ចឹមក្តាមថ្មវិញវាពិតជាមិនងាយស្រួលឡើយ ព្រោះសូម្បីតែបច្ចេកទេសចិញ្ចឹមក្តាមគឺមិនចេះតែម្តង តែហេតុតែស្រលាញ់នឹងចង់មានមុខរបរមួយផ្ទាល់ខ្លួនអ្នកស្រីចេះតែឆ្លៀតរៀនខ្លួនបន្ថែមរហូតអ្នកស្រីអាចពង្រីកកន្លែងចិញ្ចឹមក្តាមពី ៧ស្រះទៅជា ២០ស្រះផងដែរ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្តាមថ្មីនៅស្រុកព្រៃនប់ បានបន្ថែមថា ទម្រាំតែអ្នកស្រីអាចយល់ច្បាស់ពីបច្ចេកទេសចិញ្ចឹមក្តាមនឹងអាចលក់ចេញរកចំណូលបាន គឺចំណាយពេលដល់ទៅ ៣ឆ្នាំឯណោះ ប៉ុន្តែទោះបីជាធ្លាប់ឆ្លងកាត់នៅភាពបរាជ័យខ្លះជោគជ័យខ្លះ ក៏អ្នកស្រីនៅតែមានមោទកភាពសម្រាប់ខ្លួនឯងព្រោះពីដើមមកអ្នកស្រីមិនធ្លាប់ទៅរៀនបច្ចេកទេសពីកន្លែងណាឡើយ តែនៅតែជម្នះរៀនខ្លួនឯងរហូតអាចក្លាយជាស្រ្តីខ្មែរដំបូងគេនៅខេត្តព្រះសីហនុដែលអាចចិញ្ចឹមក្តាមថ្មីផ្គត់ផ្គង់គ្រប់ទីកន្លែងបាន។

៣

អ្នកស្រីអ៊ុង ពុធមុល្លិកា ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្តាមថ្មនៅស្រុកព្រៃនប់ បានបញ្ជាកថា ចំពោះមុខរបរចិញ្ចឹមក្តាមនេះបើយើងចេះនៅបច្ចេកទេសច្បាស់លាស់ហើយចិញ្ចឹមបានផលល្អវិញ គឺចំណេញបានច្រើនណាស់ តួយ៉ាងដូចជាអ្នកស្រីផ្ទាល់អញ្ចឹងបច្ចុប្បន្ននេះគឺផ្គត់ផ្គង់ក្តាមថ្មមិនចង់ទាន់ឡើយ ពោលគឺមានហាងខ្លះៗនៅភ្នំពេញកម្មង់គាត់រាប់រយគីឡូប៉ុន្តែអ្នកស្រីមិនទទួលឡើយព្រោះតែអ្នកស្រីគ្មានក្តាមផ្គត់ផ្គង់គ្រប់គ្រាន់ទេ មិនតែប៉ុណ្ណោះបច្ចុបន្បនេះអ្នកស្រីអាចផ្គត់ផ្គង់បានទូទាំងប្រទេសកម្ពុជាផងដែរ៕

៤

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia