កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជន មានចិត្តល្អ និងរួសរាយរាក់ទាក់ជាងគេនៅអាស៊ាននិងទូទាំងពិភពលោកកាលពីឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានេះដែរ ដោយយោងតាមមតិជាក់ស្តែងរបស់ជនបរទេសដែលចូលមកកម្ពុជាភាគច្រើនតែងតែលើកសរសើរអំពីប្រជាជនកម្ពុជាដែលតែងមានក្តីស្រឡាញ់ចេះជួយយកអាសា ព្រមទាំងរួសរាយរាក់ទាក់ជាមួយពួកគេទៀតផង។
ថ្មីៗនេះផងដែរ ដោយយោងតាមគេហទំព័រស្ថិតិផ្លូវការ World population Review បានចុះផ្សាយថាកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខរៀងទី ១៥ លើប្រទេសជាង២០០ ដែលប្រជាជនមានភាពឆ្លាតវៃ (IQ)99.75 ផ្អែកលើចំនួនប្រជាជនសរុប 17,168,639 លាននាក់ ខណៈវ៉ាដាច់ប្រទេសនៅក្នុងអាស៊ាន មានថៃ វៀតណាម ដោយក្នុងនោះសឹង្ហបុរីនាំមុខគេ។ ព្រមទាំងមានប្រជាជនដែលមានស្នាមញញឹមស្អាតជាងគេបំផុតក្នុងលោក។
គូសបញ្ជាក់ផងដែរថា នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )