ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ តំបន់មួយចំនួននៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង ខណៈកម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិននិងខ្យល់មូសុងឦសាន្ដក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយក៏នឹងធ្វើឱ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ៍នេះ។
- សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ
-អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ អង្សាសេ នៅវេលាព្រឹកនិងយប់។
២.តំបន់ខ្ពស់រាប
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី ១៩ ដល់ ២១ អង្សា និងសីតុណ្ហភាពអតិបរមាចាប់ពី ៣២ ដល់ ៣៤ អង្សា។ ដែលអាចឱ្យមានការចុះត្រជាក់បន្ថែមក្នុងចន្លោះ ៣ដល់ ៤ អង្សានៅពេលព្រឹកនិងយប់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។
៣.ទំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមាមានពី ២០ ដល់ ២២ អង្សា សីតុណ្ហភាពអតិបរមាមានពី ៣០ ទៅ ៣២ អង្សា និងអាចមានភ្លៀងធ្លាក់តិចតួច។
អត្ថបទដោយ៖សម្បតិ្ត សុខឡាង