ក្រោយរកស៊ី ៣០ឆ្នាំ ក្រុមហ៊ុនកម្ពុជាតេលា ប្តូរឈ្មោះពីភាសាបរទេសមកខ្មែរ ព្រោះតែគោលបំណងធំ១
ធី ស្រីល័ក្ខJANUARY 12 20231.2 K views

ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា Kadimex ។ស្ថិតក្រោមការដឹកនាំអស់រយៈពេល ២ឆ្នាំ របស់លោកឧកញ៉ា អគ្គនាយក ឈុន អូន ក្រុមហ៊ុនក៏ត្រូវបានប្តូរឈ្មោះពី Kadimex ទៅជា កម្ពុជាតេលា វិញក្នុងឆ្នាំ ១៩៩៥ បើគិតមកដល់ពេលនេះ កម្ពុជាតេលា បានឈរជើងក្នុងវិស័យឥន្ធនៈនេះមានរយៈ ៣០ឆ្នាំមកហើយ។

បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកម្ពុជាតេលា មានស្ថានីយស្តុកប្រេងធំៗចំនួន ២កន្លែងគឺ នៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ និងមានស្ថានីយលក់រាយប្រេងឥន្ធនៈសរុបចំនួន ១,៨៩៩ កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនៅតែរីកចម្រើនជាមួយនឹងគម្រោងជួសជុល និងពង្រីកយ៉ាងច្រើនបន្ថែមទៀតនៅពេលខាងមុខផងដែរ។

ជាក់ស្តែង ក្រោយភាពជោគជ័យអស់រយៈពេល ៣០ ឆ្នាំក្នុងវិស័យឥន្ធនៈជាមួយនឹងការពង្រីកសាខាជាង១ពាន់កន្លែងនៅទូទាំងប្រទេសផងនោះ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅក្រុមហ៊ុនកម្ពុជាតេលា បានសម្រេចធ្វើការកែសម្រួលបាវចនា និមិត្តសញ្ញា (LOGO) របស់ក្រុមហ៊ុនកម្ពុជាតេលា ពីអក្សរបរទេស «TELA POWER FOR ENERGY» ប្តូរមកជាខេមរភាសា «តេលា ជាទីទុកចិត្ត» ។ ហើយគោលបំណងធំបំផុតដែលក្រុមហ៊ុនកម្ពុជាតេលា ធ្វើការកែប្រែបាវចនានេះគឺក្នុងគោលបំណងចូលរួមលើកកំពស់អក្សរសាស្ត្រជាតិ (ខ្មែរស្រឡាញ់ជាតិខ្មែរ)៕

321901442 1237949510142431 1222570281093204655 N

អត្ថបទដោយ៖សម្បត្តិ​ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia