អបអរ! កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសជប៉ុន ដើម្បីជម្រុញការនាំចេញ
ធី ស្រីល័ក្ខMAY 16 2023534 views

កាលពីថ្មីៗ កន្លងទៅនេះ ឯកឧត្តម ឈួន ដារ៉ា ដែលជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ចើញចូលរួមពិធីបើកព្រឹត្តិការណ៍ “ពិព័រណ៍កម្ពុជា២០២៣” ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម ក៏បានជួបជាមួយក្រុមហ៊ុនជប៉ុនធំៗមួយចំនួន ដើម្បីពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាថែមទៀត នៅទីក្រុងទូក្យូ និងទីក្រុងអូសាកា ដើម្បីជម្រុញការនាំចេញពីកម្ពុជាទៅជប៉ុនបន្ថែមទៀត ក្នុងឆ្នាំ២០២៣នេះ។

11

ក្នុងអំឡុងពេលចូលរួមពិព័រណ៍កម្ពុជានេះដែរ ឯកឧត្តមក៏បានសហការជាមួយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញដឹកនាំប្រតិភូចុះទៅពិនិត្យមើលមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា និងជួបពិភាក្សាជាមួយប្រធានគ្រប់គ្រងមជ្ឈមណ្ឌល ដើម្បីជួយសម្រួលឱ្យមជ្ឈមណ្ឌលដំណើរការទៅមុខដោយជោគជ័យផងដែរ។

12

សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០២៣នេះ ក៏មានកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ ១០០ស្តង់ បានដាក់តាំងបង្ហាញឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរ ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។

នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕

1310

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia