ឯកឧត្ដម ស៊ុន ចាន់ថុល បង្ហើបពេលវេលាសម្រាប់ការបើកការដ្ឋានសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ
Bunthoeun KoemJUNE 7 20236.5 K views

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉ (ភ្នំពេញ-អរិយក្សត្រ) អាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។ ដោយបច្ចុប្បន្នគម្រោងនេះកំពុងជ្រើសរើសក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់ ហើយក្នុងនោះមានក្រុមហ៊ុនចំនួន ១២ បានចូលរួម។

352394827 638056548199840 1008588377016361823 N (1)

ថ្លែងនៅក្នុងពិធីសម្ពោធបើករដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ដូច្នេះថា “ យើងកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ទាំងអស់មានក្រុមហ៊ុន ១២ ដែលដាក់ដេញថ្លៃ ហើយខាងកូរ៉េសម្រិតសម្រាំងទៅនៅសល់ ៥។ អ៊ីចឹងគេឲ្យយើងពិនិត្យលើ ៥ ហ្នឹងហើយជ្រើសរើសក្រុមហ៊ុន ១ ហើយផ្ញើទៅកូរ៉េវិញសុំការឯកភាពពីគេ។ ពេលមានការឯកភាពក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនេះ គាត់នឹងគូររូបលម្អិតអំពីស្ពាន រៀបចំឯកសារដាក់ដេញថ្លៃ ហើយអញ្ជើញក្រុមហ៊ុនកូរ៉េមកដេញថ្លៃទើបយើងអាចជ្រើសរើសក្រុមហ៊ុននោះយកមកកសាងស្ពានទាំងពីរបាន”

ឯកឧត្ដមបន្ដថា “ក្រោយពីជ្រើសរើសក្រុមហ៊ុនសាងសង់រួចគាត់ត្រូវការពេល ៦ ខែ ដើម្បីគូស និង Design លើស្ពានទាំងពីរនេះឲ្យបានហ្មត់ចត់ត្រឹមត្រូវទើបដាក់ដេញថ្លៃដោយត្រូវការពេល៦ខែទៀត។ ដូច្នេះខ្ញុំថាប្រហែលពាក់កណ្ដាលឆ្នាំ២០២៤ យើងអាចបើកការដ្ឋានសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនៅភ្នំពេញនេះបាន”

សូមជម្រាបផងដែរថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ គឺមានចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ គម្រោងសាងសង់នេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េចំនួន ២៤៥ ៩០៩ ០០០ ដុល្លារ និងបានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

តាមការសិក្សា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពានផងដែរ៕

108

0c58806f Cfa9 4cc9 Ad6f F171423667f3

77462259 C007 4e2f A68a 4b37b2f9aff8

អត្ថបទ៖ កឹម ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia