ក្រសួងទេសចរណ៍៖ ត្រឹម៨ខែ កម្ពុជាកើនភ្ញៀវទេសចរអន្តរជាតិ ២៥០.៨% បើធៀបនឹងឆ្នាំមុន
Kan DaraOCTOBER 3 2023547 views

ភ្ញៀវ​ទេសចរ​បរទេស​ជាង ៣​ លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ​ក្នុង​រយៈ​ពេល ៨ខែ​ នៃ​ឆ្នាំ​២០២៣ កើន​ឡើង​ជាង ២៥០.៨%​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២ ។ នេះ​បើ​យោង​តាម​របាយការណ៍ក្រសួង​ទេសចរណ៍។

ផ

តាមទិន្នន័យបានបង្ហាញ​ថា ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ​អន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​នៃភ្ញៀវអន្តរជាតិគឺធ្វើដំណើរមក​ពី​ប្រទេស​ថៃ និង​វៀតណាម។

លើសពីនេះ នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តីពី «បដិ​សណ្ឋារ​កិច្ច​ល្អ ទេសចរណ៍​មាន​សុវត្ថិ​ភាព» ដែល​រៀបចំ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាល​ពី​ថ្ងៃទី​១៤ ខែ​សីហា លោក ហោ សារុន រដ្ឋ​លេខាធិ​ការ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា កម្ពុជា​មាន​សុទិដ្ឋិ​និយម​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ក្នុង​កម្រិត​ដូច​សម័យ​មុន​វិបត្តិ​ជំងឺ​កូវីដ​១៩ ពោល​គឺ​ប្រមាណ ៧​លាន​នាក់ នៅ​ចុង​ឆ្នាំ​២០២៥ ឬ​ដើម​ឆ្នាំ​២០២៦។

លលលល

យោង​តាម​គ្រឹះស្ថាន​អង្គរ ដែល​ជា​ស្ថាប័នទទួល​បន្ទក់​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺ​ក្នុង​រយៈ​ពេល ៧​ខែ​ ដើមឆ្នាំ​២០២៣ មាន​ភ្ញៀវ​បរទេស​ចំនួន ៤៣៩ ៣៦៥ ​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​​អង្គរ ដោយ​ប្រាក់​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន ២០ ៣១៧ ៣៤៥​ ដុល្លារ កើន​ឡើង​ ៤២៣.៩៦​%​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នាក្នុង​ឆ្នាំ​២០២២។

Z

គួរជម្រាបផងដែរថា នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ​ប្រមាណ ៥លាននាក់, ទេសចរជាតិប្រមាណ ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិ រំពឹងថា អាចកើនដល់៨លាននាក់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia