ឱកាសការងារនៅព្រលានយន្តហោះ! ក្រុមហ៊ុនអាកាសចរណ៍ធំ១ កំពុងប្រកាសរើសបុគ្គលិកជាច្រើនផ្នែក
ធី ស្រីល័ក្ខJANUARY 4 20238.1 K views

ឱកាសល្អបានមកដល់ម្តងទៀតហើយ សម្រាប់បងប្អូន សិស្ស និស្សិត ដែលមានបំណងនិងក្តីស្រមៃចង់ធ្វើការនៅក្នុងព្រលានយន្តហោះ ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អ៊ែរ កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែកចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ទៅលើផ្នែកធំៗដូចជា ៖

  • ជំនាញ IT
  • ផ្នែកហិរញ្ញវត្ថុ
  • Commerial Staff
  • ផ្នែកហោះហើរ
  • ផ្នែកធនធានមនុស្ស
  • Payment និង Admin
  • ផ្នែកគណនេយ្យ
  • ជំនួយការអ្នកគ្រប់គ្រង
  • Procurement Senior Staff
  • ផ្នែកត្រួតពិនិត្យការហោះហើរ
  • Procurement Staff
  • ផ្នែកត្រួតពិនិត្យបច្ចេកទេសការហោះហើរ
  • ចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យផ្ទាល់នៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែរ ដែលមានអាសយដ្ឋាននៅអាគារលេខ 206A មហាវិថីព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬក៏អាចធ្វើការសម្ភាសន៍ដោយផ្ទាល់នៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា ជប៉ុន (CJCC) រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ ខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែរ ក៏មានក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំៗជាច្រើនទៀតកំពុងប្រកាសជ្រើសបុគ្គលិកក្នុងថ្ងៃតែមួយកន្លែងតែមួយជាមួយក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរផងដែរ។

    សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការតាំងពិព័ណ៍ការងារនេះ បងប្អូនអាច ចូលឆានេលតេឡេក្រាមសំរាប់ព័ត៌មានបន្ថែម : https://t.me/JobFairOfficial  ឬក៏សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 099 310 189/ 099 918 191 ៕

    317505008 522065039937095 6617465426550898110 N

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia